ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កិច្ចប្រជុំថ្នាក់តំបន់អាស៊ី ប៉ាស្វីហ្វិក និងការ៉ាបៀន ផ្តោតលើផលិតផលកប្បាស និងវិស័យជលផល
17, Oct 2017 ,
7:39 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ កម្ពុជា កំពុងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ របស់អង្គការ WTO។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយលើបញ្ហានានា ដោយផ្តោតសំខាន់ការលើកស្ទួយផលិតផលកប្បាស និងវិស័យជលផល។
ឯកអគ្គរាជទូតនៃស្ថាប័នបេសកកម្មអចិន្ត្រៃយ៍របស់អង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង លោក ហង់រី ម៉ុងសូ (Henri MONCEAU) បានឱ្យដឹងថា ស្ថាប័ននេះ មានវត្ថុ បំណងច្បាស់លាស់នៅក្នុងកិច្ចប្រជុំ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ១៩ ខែតុលា នៅខេត្តសៀមរាប។ លោកបន្តថា មូលហេតុដែលកិច្ចប្រជុំលើកពីដំណាំកប្បាសមកពិភាក្សា ក៏ព្រោះថា បណ្តាប្រទេសជាសមាជិកនៃបណ្តាប្រទេសនិយាយភាសាបារាំង ខ្លះជាអ្នកផលិត និងខ្លះទៀតដើរតួជាអ្នកបំផ្លាញទៅវិញ។ លោក ហង់រី បន្ថែមថា កិច្ចប្រជុំនេះ នឹងបង្កើតជាយន្តការមួយ ដែលប្រទេសនៃផ្នែកខាងត្បូងរបស់ពិភពលោក អាចធ្វើការរួមគ្នាបាន ដើម្បីឱ្យមានសំឡេងខ្លាំង។
លោក សាអ៊ីដ អ៊ែល ហាជីមី ទីប្រឹក្សាផ្នែកព័តមាន និងទំនាក់ទំនងខាងក្រៅរបស់អង្គការ WTO លោកនៅតែឱ្យតម្លៃខ្ពស់លើភាសាបារាំង ក្នុងការជំរុញបណ្តាប្រទេសជាសមាជិក ក្នុងអង្គការពាណិជ្ជកម្មពិភពលោក ឱ្យដើរតួជាយុទ្ធសាស្ត្រ ទំនាក់ទំនងទ្វេភាគី លើវិស័យបរិស្ថាន ពាណិជ្ជកម្ម និងបញ្ហាផ្សេងៗមួយចំនួនទៀត រវាងប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពិភពលោក។
សម្រាប់ទីប្រឹក្សាផ្នែកព័តមានរបស់អង្គការ WTO លោក សាអ៊ីដ បានអំពាវនាវឱ្យមានការពិភាក្សាអំពីបញ្ហាទាក់ទងនឹងវិស័យពាណិជ្ជកម្មក្នុងបណ្តាសាកលវិទ្យាល័យ ដើម្បីឱ្យនិស្សិតនៃបណ្តាប្រទេសពាក់ព័ន្ធ បានស្វែងយល់អំពីផលប៉ះពាល់ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកក៏ចង់ឱ្យមានការលើកកម្ពស់វិស័យឯកជន ក្នុងបណ្តាប្រទេសនិយាយភាសាបារាំង លើសពីបញ្ហាទាក់ទងនឹងវិស័យកប្បាស និងជលផល។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ត ថ្លែងថា កិច្ចប្រជុំនៅពេលនេះ គឺធ្វើឡើងក្នុងបំណងធ្វើយ៉ាងណាឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិគ្រោះយោបល់សម្រាប់ត្រៀមរៀបចំចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ ដែលនឹងប្រព្រឹត្តិទៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នៅពេល២ខែខាងមុខ។ លោករដ្ឋមន្ត្រីបន្ថែមទៀតថា ប្រយោជន៍នៃការផ្តល់ជំនួយបច្ចេកទេសពី ប្រទេសអភិវឌ្ឍន៍មកកាន់ប្រទេសអភិវឌ្ឍន៍តិចតួច និងបានជំរុញឱ្យបណ្តាប្រទេសសមាជិក ចូលរួម លើកយកមកពិភាក្សានូវបញ្ហាដែលរារាំងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ទីក្រុងដូហា ដែលផ្តល់ភាពអនុគ្រោះចំពោះប្រទេសអភិវឌ្ឍន៍តិចតួច លើវិស័យអទិភាពចំនួន២០ និងជំរុញឱ្យប្រទេសអភិវឌ្ឍន៍បំពេញឱ្យបានពេញលេញនូវការសន្យាផ្តល់ការលើកលែងពន្ធ និងបរិមាណដល់ប្រទេសអភិវឌ្ឍន៍តិចតួច។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសជាសមាជិករបស់អង្គការ OIF (organization internationnale de la francophonie) រួមមាន បារាំង បេណាំង វៀតណាម ហៃទី និងឡាវ និងតំណាងរបស់អង្គការអន្តរជាតិនានា ប្រមាណ ១០០នាក់។ កិច្ចប្រជុំធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខាសៀមរាប៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉ាន សូរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម