អត្ថបទពាណិជ្ជកម្ម
អតិថិជន​ទី​៣​ពី​ខេត្តតាកែវ​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ Zoomer X ស៊េរី​ឆ្នាំ​២០១៨​ពី​ឆ្នោត​មហា​សំណាង ទឹក​ច្រើន ឈ្នះ​ច្រើន​!
17, Oct 2017 , 4:25 pm        
រូបភាព
​ឈ្នះ ឈ្នះ ឈ្នះ​ទៀតហើយ គឺ​អតិថិជន​មកពី​ស្រុក​ត្រាំកក់ ខេត្តតាកែវ បានឈ្នះ​នូវ​រង្វាន់​ធំ​ម៉ូតូ Zoomer X ស៊េរី​២០១៨​ដ៏​ថ្មី​សន្លាង​ពី​សប្តាហ៍​មហា​សំណាង​វគ្គ​២​របស់​ឆ្នោត​មហា​សំណាង​។​

​អ្នកស្រី លឹម សុ​ផា ដែលជា​កសិករ​រស់នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ គឺជា​អតិថិជន​ទី​៣​ហើយ​ដែលមាន​សំណាង​ឈ្នះ​នូវ​រង្វាន់​ធំ​ម៉ូតូ Zoomer X នេះ បន្ទាប់ពី​គាត់​បាន​ចំណាយ​នូវ​ទឹកប្រាក់​ដ៏​តិចតួច​បំផុត​ក្នុងការ​ចាក់​ផ្សង​នូវ​លេខ​សំណាង​រួច ហើយ​គាត់​បាន​រក្សាទុក​នូវ​សន្លឹក​កន្ទុយ​ឆ្នោត​បាន​ផ្ទៀ​ត​ផ្ទាត់​ត្រូវ​នឹង​រង្វាន់​ធំ​នេះ​។​



​បើ​យោងតាម​លោក ប៉ិច ប៉េង​ជុន ដែលជា​តំណាង​ដេប៉ូ​លក់រ​បស់ឆ្នោត​មហា​សំណាង​ប្រចាំ​ខេត្តតាកែវ​បាន​មានប្រសាសន៍ថា​ការ​ត្រូវ​រង្វាន់​ធំ​នេះ​មិនមែនជា​លើកដំបូង​ទេ​សម្រាប់​អតិថិជន​របស់គាត់​ដែល​បានឈ្នះ​នូវ​រង្វាន់​ឆ្នោត​មហា​សំណាង​នេះ​។ លោក​បាន​បន្ថែមទៀតថា​៖«​ការ​ត្រូវ​នូវ​រង្វាន់​ម៉ូតូ​នេះ​គឺជា​លើក​ទី​១​ហើយ​របស់​អតិថិជន​នៅ​ខេត្ត​របស់ខ្ញុំ តែ​អតិថិជន​ខ្ញុំ​ធ្លាប់​ឈ្នះ​នូវ​រង្វាន់​ធំៗ​ពី​ឆ្នោត​មហា​សំណាង​នេះ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​»​។​

​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការបង្កើត​នូវ​កម្មវិធី​សប្តាហ៍​មហា​សំណាង​នេះ​ជូន​អតិថិជន​របស់ខ្លួន​ចាប់តាំងពី​ពាក់កណ្តាល​ខែកញ្ញា​មកម្ល៉េះ​ដើម្បី​ជាការ​រួមចំណែក​បង្កើត​នូវ​ឱកាស​សំណាង​នានា​ជូន​អតិថិជន​របស់ខ្លួន​។​

​ដូច្នេះ​សូម​ពុក​ម៉ែ​បងប្អូន​កុំ​ភ្លេច​អ​ញ្ញើញ​រួសរាន់​ទៅ​ជាវ​ឆ្នោត​មហា​សំណាង​ចាប់ពីពេលនេះ​តទៅ​ដើម្បី​មានឱកាស​ឈ្នះ​នូវ​រង្វាន់​ធំ​ទាំងនេះ​រហូតដល់​ដំណាច់ឆ្នាំ​២០១៧​នេះ​។ 



​រាល់​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​គឺមាន​ជម្រើស​នូវ​រង្វាន់​ធំ​របស់ខ្លួន​មានដូចជា​ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ​២០១៧ ម៉ូតូ Scoopy ស៊េរី​ឆ្នាំ​២០១៨  និង ម៉ូតូ Zoomer X ស៊េរី​ឆ្នាំ​២០១៨ ដោយ​គ្រាន់តែ​ចំណាយ​នូវ​ទឹកប្រាក់​តិច​តូច​ប៉ុណ្ណោះ​ក្នុង​ចាក់​ផ្សងសំណាង​ជាមួយនិង​លេខ​សំណាង​របស់ខ្លួន​នៅ​រៀងរាល់​សប្តាហ៍​ដោយ​ត្រូវធ្វើឡើង​នៅ​រៀងរាល់ថ្ងៃ​សុក្រ​វេលា​ម៉ោង ៨: 00 យប់ ។​

https://www.facebook.com/KTVLottery/videos/305673303248628/
​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​៖ ០៧០ ២៣៥ ២៣៥ / ០៩៩ ២៣៥ ២៣៥ ៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com