កីឡាអន្តរជាតិ
អន្តរជាតិ
Champions League៖ ក្រុម​ខ្លាំង​ពីរ​គូ Real-Spurs និង Man City-Napoli ជួបគ្នា​យប់​នេះ​
17, Oct 2017 , 5:24 pm        
រូបភាព
Real Madrid នឹងត្រូវ​ស្វាគមន៍​ក្រុម Tottenham Hotspur  ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champion League វគ្គ​សន្សំ​ពិន្ទុ នៅ​រាត្រី​ថ្ងៃ​អង្គារ​ទី​១៧ ខែតុលា​នេះ វេលា​ម៉ោង ១៖៤៥​នាទី​រំលង​អា​ធ្រា​តុ​[​ម៉ោង​នៅ​កម្ពុជា​] ខណៈ Manchester City នឹង​បើកទ្វា​ទទួល​ក្រុម SSC Napoli នៅ​កីឡដ្ឋាន Etihad Stadium ម៉ោង​ដូចគ្នា​។​



​ក្រុម​ការពារ​តំណែង​ជើងឯក Champion League ចាស់​នឹង​បើកទ្វា​កីឡដ្ឋាន Santiago Bernabeu ទទួលភ្ញៀវ Spurs  ក្នុងការ​ប្រកួត​ជើង​ទី​៣ វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។

​ក្រុម​ខ្លាំង​ទាំងពីរ​សុទ្ធតែ​អាច​រកបាន​៦​ពិន្ទុ​ដូចគ្នា​ក្នុងការ​ប្រកួត​២​លើក​កន្លងមក​។ Real Madrid ជា​ក្រុម​សម្បូរ​ទៅដោយ​កីឡា​ឆ្នើមៗ​ដូចជា Ronaldo,  Luka Modric ជាដើម ស្របពេល​កូនក្រុម​របស់​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​លោក Pochettino ក៏​កំពុងតែ​លេង​ឡើង​ជើង​ខ្លាំង​ដែរ​ពោលគឺ Harry Kane ដែល​លេចធ្លោ​ក្នុង​លី​ក និង​នៅក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​។ យប់​នេះ​តើ​ក្រុម​ណា​ដែល​អាច​រកបាន ៣​ពិន្ទុ​បន្ថែម ដើម្បី​ឡើងឈរ​កំពូល​តារាង​?



​ជម្រើស​១១​ដំបូង​នៅ​យប់​នេះ​របស់ Real-Spurs

Real Madrid (4-3-1-2) ៖ អ្នកចាំទី​Navas ខ្សែការពារ Nacho, Ramos, Varane, Marcelo ខ្សែបម្រើ Modric, Casemiro, Kroos, Isco ខ្សែប្រយុទ្ធ Ronaldo, Benzema​។​

Tottenham (4-3-2-1) ៖ អ្នកចាំទី Lloris ខ្សែការពារ Aurier, Alderweireld, Sanchez, Vertonghen ខ្សែបម្រើ Sissoko, Dier, Dembele, Eriksen, Son ខ្សែប្រយុទ្ធ Kane​។​



​ដោយឡែក​ក្រុម​ខ្លាំង​មួយគូ​ទៀត​គឺ​ក្រុម​កំពុង​នាំ​មុនគេ​ក្នុង​តារាង Premier League បច្ចុប្បន្ន Manchester City និង​ត្រូវ​ប៉ះ​ក្រុម​លេខ​១​របស់​លី​ក​កំពូល​អ៊ីតាលី SSC Napoli​។

​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Guardiola បាន​នាំ​ក្រុម​រហស្សនាម​មេឃ​ខៀវ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ដោយ​ប្រកួត​មិនដែល​ស្គាល់​ចាញ់​ឡើយ​តាំងពី​ដើមរដូវ​កាល​ថ្មី​មក​។ Manchester City អា​ចរក​ជ័យជម្នះ​ទាំង​២​ប្រកួត​កន្លងមក​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពាន​Champion League ឈរ​នៅ​កំពូល​តារាង​ពូ​ល F​។



​ចំណែក​កូនក្រុម​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​លោក Maurizio Sarri បាន​ដឹកនាំ Napoli ប្រកួត​លី​ក​ក្នុងស្រុក​មិនដែល​ចាញ់​ដូចគ្នា​ពោលគឺ​ឈ្នះ​ទាំង​៨​លើក ប៉ុន្តែ​ធ្វើ​មិនសូវ​បានល្អ​ក្នុង​ពាន​កំពូល​អឺរ៉ុប​ដោយ​២​ប្រកួត​កន្លងមក​ឈ្នះ​បានតែ​ម្តង​ប៉ុណ្ណោះ​មាន​៣​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​។​

​ជម្រើស​១១​ដំបូង​នៅ​យប់​នេះ​របស់ Man City-Napoli

Manchester City ៖ អ្នកចាំទី​:Ederson,  ខ្សែការពារ​:  Walker, Stones, Otamendi, Delph ខ្សែបម្រើ​: De Bruyne, Fernandinho, Silva ខ្សែប្រយុទ្ធ​: Sterling, Gabriel Jesus និង Leroy Sané​។​
Napoli ៖ អ្នកចាំទី​:Reina ខ្សែការពារ​: Hysaj, Albiol, Koulibaly, Ghoulam ខ្សែបម្រើ​: Allan, Jorginho, Hamsik ខ្សែប្រយុទ្ធ​: Callejón, Mertens និង Insigne៕




Tag:
 បាល់ទាត់​
  Real Madrid
  Spurs
  Manchester City
  SSC Napoli
  UEFA Champion League
© រក្សាសិទ្ធិដោយ thmeythmey.com