ជាតិ
ការបរទេស​កម្ពុជា​-​សិង្ហ​បុរី ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការ​នយោបាយ​
17, Oct 2017 , 10:19 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសមាភាគីសិង្ហបុរី លោក វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan)
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសមាភាគីសិង្ហបុរី លោក វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan)
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សមា​ភាគី​សិង្ហ​បុរី លោក វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន (Vivian Balakrishnan) បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ស្តីពី​ការពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​។ ពិធី​ចុះហត្ថលេខា បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួងការបរទេស​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា នា​អំឡុង​នៃ​ទស្សនកិច្ច​របស់លោក លោក វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន នៅ​កម្ពុជា​។​



​ក្រោយ​ពិធី​ចុះហត្ថលេខា​រវាង​ប្រមុខ​ការទូត​ទាំងពីរ  លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែងថា  MOU នេះ បង្កើន​ការជួប​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​រវាង​ក្រសួងការបរទេស​ទាំង​ពីរ ដោយ​ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។​



​លោក ជុំ សុន្ទរី បាន​បន្ថែមថា ក្រសួងការបរទេស​នៃ​ប្រទេស​ជា​មិត្ត​ទាំងពីរ នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​ផ្សេងៗ​ក្នុង​តំបន់ ក៏ដូចជា​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ​៕

Tag:
 ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com