ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​កាហ្វេ​ធ្វើ​ឲ្យ​កើត ឬ​បង្ការ​ជំងឺខ្សោយបេះដូង​?
19, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​កាហ្វេ​ត្រឹម​ពីរ​ពែង​ក្នុង​មួយថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺខ្សោយបេះដូង​បាន (​ប៉ុន្តែ​បើ​ញ៉ាំ​ដល់ ៥​ពែង​អាច​មិនល្អ​ចំពោះ​សុខភាព​ឡើយ​)​។​



​ជំងឺខ្សោយបេះដូង មានន័យថា បេះដូង​មិនអាច​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​គ្រប់កន្លែង​នៃ​រាងកាយ​បាន ហើយ​វា​ក៏​បណ្តាលមកពី​មូលហេតុ​ច្រើន តែ​ភាគច្រើន​គឺ​ជំងឺ​គាំងបេះដូង​តែម្តង​។ តាម​ការ​រំលឹក​ឡើង​វី​ញ​ទៅលើ​ការសិក្សា​ចំនួន ៥ ដែល​សួរ​សំណួរ​មនុស្ស​អំពី​ចំនួន​កាហ្វេ​ច្រើន​ប៉ុណ្ណា​ដែល​ពួកគេ​បាន​ផឹក និង​បន្តា​ប់​មក​ពិនិត្យ​មើលថា​តើ​ពួកគេ​មាន​កើត​ជំងឺខ្សោយបេះដូង​ឬ​អត់​នោះ បាន​រកឃើញថា ការ​ញ៉ាម​គា​ហ្វេ ៤ ទៅ​៥​ពេល​ក្នុង​មួយថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺខ្សោយបេះដូង​បាន ១១​ភាគរយ​។ ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក​ក៏​មិនមាន​ប្រយោជន៍​អ្វី​ដល់​សុខភាព​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការ​ញ៉ាំ​កាហ្វេ​គ្រាន់តែ​ត្រូវបាន​គេ​វាស់​ម្តង​ប៉ុណ្ណោះ ហើយក៏​មិនបាន​បញ្ចូល​នូវ​ការប្រែប្រួល​ផ្សេងៗ​ក្នុង​រយៈពេល​ញ៉ាំ​ច្រើន​ឆ្នាំ​ដែរ​។ ដូច្នេះ​គេ​នៅតែ​មិនអាច​ច្បាស់​ថា ការ​ញ៉ាំ​កាហ្វេ​ផ្តល់​លទ្ធផល​អ្វី​ចំពោះ​ជំងឺខ្សោយបេះដូង​ដែរ​។ ដោយសារតែ​ការសិក្សា​ខ្លះ​មាន​អ្នក​ដែល​កើត​ជំងឺ​គាំងបេះដូង​រួចទៅហើយ​នោះ វា​នៅតែ​មិន​ច្បាស់​ថា​ពួកគេ​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ខ្លះ​នៃ​ការ​ខ្សោយបេះដូង​ឬ​អត់​ទេ​នៅពេល​ការ​ញ៉ាំ​កាហ្វេ​របស់​ពួកគេ​ត្រូវបាន​វាយតម្លៃ​បន្ថែម​នោះ​។​

​សរុបមក ការ​រំលឹក​ឡើងវិញ​នេះ​មិនបាន​ផ្តល់​អំណះអំណាង​ថា​កាហ្វេ​ល្អ​ចំពោះ​បេះដូង​នោះទេ វា​គ្រាន់តែ​បង្ហាញ​នូវ​ទំនាក់ទំនង​មួយ​រវាង​ការ​ញ៉ាំ​កាហ្វេ និង​ការ​ប្រឈម​នឹង​ជំងឺខ្សោយបេះដូង​ប៉ុណ្ណោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com