ជាតិ
សុវត្តិភាព ចរាចរណ៍
កម្មករ១នាក់ស្លាប់ និងជិត៤0នាក់ទៀត របួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបាទី
× ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២0១៧នេះ ដែលបណ្តាលឲ្យកម្មករ១នាក់ ស្លាប់ ហើយ៣៦នាក់ទៀត រងរបួស។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ គ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងពីការបុកគ្នារវាងរថយន្តដឹកកម្មករ និងរថយន្តដឹកម៉ាស៊ីនបោកស្រូវ។
ក្រសួងការងារ លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា កម្មករ ដែលរងគ្រោះទាំង៣៦នាក់ បានទទួលការជួយសង្គ្រោះ ពីសំណាក់អាជ្ញាធរ រួមទាំងមន្ត្រីបេឡាជាតិសន្តិសុខសង្គម។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ បានឲ្យដឹងទៀតថា រហូតមដល់ពេលនេះ កម្មករទាំងនោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕
Tag:
កម្មករ
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com