អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​បន្ថែម​លើ​ប្រព័ន្ធ​គណនេយ្យQuickBooks​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់​គួរអោយកត់សំគាល់​
18, Oct 2017 , 3:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ដោយ​ក្នុង​រយ​:​ពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ មាន​អ្នក​ទាញយក​ទៅប្រើ​ប្រាស់​ជាង​១០០copy​។ ហើយ​កម្មវិធី​មួយ​នេះ​ក៏បាន​ទទួល​នូវ​យោបល់​និង​សំនូមពរ​ជាច្រើន​ដើម្បី​អភិវឌ្ឍន៍​បន្ថែម នេះ​បើតាម​ការបង្ហាញ​នៅលើ​Facebook page របស់​SpeedAccount​។​
 
​យោងតាម​ម​ត្តិ​អ្នក​ដែល​បាន​ប្រើប្រាស់​កម្មវិធី​នេះ បាន​រៀបរាប់ថា “​កម្មវិធី​នេះ​ពិតជា​បានផ្តល់​សារ​:​ប្រយោជន៍​ណាស់​ដល់​គាត់ ពីព្រោះ​ពីមុន​គាត់​ប្រើ​Excel​ជា​ជំនួយ​ដើម្បី​ចេញ​វិក្កយបត្រ​ជា​ភាសារ​ខ្មែរ​។ ពីដំបូង​គាត់​មិនមាន​បញ្ហា​ទេ​ព្រោះ​ចំនួន​វិក្កយបត្រ​ដែល​ត្រូវ​ចេញ​មាន​ចំនួន​តិច ប៉ុន្តែ​ដល់ពេល​គាត់​ត្រូវ​ចេញ​ច្រើន គាត់​ជួប​ផល​លំបាក​ខ្លះ​ក្នុងការ​គ្រប់គ្រង​”​។ អ្នកប្រើប្រាស់​ផ្សេងទៀត​ក៏បាន​អោយដឹងថា ”​ម្យ៉ាងដែរ​! គ្រាន់តែ​ដាក់​បន្ថែម មិនបាច់​ត្រូវ​រៀបចំ​ឡើងវិញ​”​។ ពិតណាស់ វា​ងាយស្រួល ដោយ​មិនចាំបាច់​ត្រូវ​គិតគូរ​ពី​ការប្តូរ​កម្មវិធី​គណនី​។ ការប្តូរ​កម្មវិធី​គណនេយ្យ មិនមែនជា​រឿង​ងាយស្រួល​ពេក​នោះទេ​! គឺ​ត្រូវ​គិតដល់​កត្តា​ជាច្រើន​ដូចជា​តើ​ត្រូវ​នាំយក​ទិន្នន័យ​អ្វីខ្លះ​ទៅ​កម្មវិធី​ថ្មី ហើយ​តើ​បុគ្គលិក​របស់​យើង​មានការ​យល់ដឹង និង​អាច​ប្រើប្រាស់​កម្មវិធី​ថ្មី​ឬ​នៅ​?

​ក្រុមបច្ចេកទេសSpeedAccountសូម​ថ្លែងអំណរគុណ​ដល់​អ្នកប្រើប្រាស់ ហើយ​សង្ឃឹមថា​នឹងមាន​ការគាំទ្រ​បន្ថែម​កាន់តែច្រើន​ទៀត ហើយ​រំពឹងថា​នឹង​ទទួលបាន​នូវ​ម​ត្តិ​យោបល់​ដែលជា​ទុន​សំរាប់​សិក្សា​ស្រាវជ្រាវ​ពង្រីក​បន្ថែម​កម្មវិធី​នេះ​អោយ​កាន់​តែមាន​ភាពងាយស្រួល និង​អាចជួយ​សំរួល​ដល់​អ្នកប្រើប្រាស់​អោយ​ទទួលបាន​ប្រសិទ្ធភាព​ការងារ​កាន់តែ​ខ្ពស់​។​



***​សូមបញ្ជាក់ថា កម្មវិធី​
SpeedAccountគឺជា​កម្មវិធី​បន្ថែម​លើ​QuickBooks Accounting System​និង​អាចធ្វើ​ប្រតិបត្តិការ​បានតែ​លើ​កុំ​ព្រូ​ទ័​រដែ​ល​ប្រើប្រាស់​កម្មវិធី​Windows​។ កម្មវិធី​SpeedAccount​មិនអាច​តំណើការ​បានទេ​បើ​គ្មាន​QuickBooks​។​

​អ្នកប្រើប្រាស់​អាច​ទាញយក​កម្មវិធី​SpeedAccount​នេះ​ដោយ​មិន​គិតថ្លៃ​តាម​គេហទំព័រ​https://speedaccount.com​

​កម្មវិធី​បន្ថែម​នេះ​បានផ្តល់​នូវ​ទម្រង់ វិក្កយបត្រ ប៉ាន់ស្មាន​តំលៃ និង បញ្ជា​ទិញ ដែល​ទម្រង់​ទាំងនោះ​ស្របតាម​បទដ្ឋាន​កំណត់​របស់​នាយកដ្ឋាន​ពន្ធដារ​ប្រទេស​កម្ពុជា​។ ទម្រង់​ទាំងអស់​អាច​កែសម្រួល​បាន​ងាយ និង​ឆាប់រហ័ស​។ មិនតែប៉ុណ្ណោះ ការ​រក្សាទុក​ទិន្នន័យ​ទាំងអស់​នៅ​កន្លែង​តែមួយ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​គឺជា​គន្លឹះ​ដើម្បី​កាត់បន្ថយ​ការបញ្ចូល​ទិន្នន័យ​ដដែលៗ ដែល​ធ្វើអោយ​ការចេញ​វិក្កយបត្រ​របស់​អ្នកមាន​ភាពងាយស្រួល​និង​ឆាប់រហ័ស​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com