ជាតិ
UN ប្រគល់​ថវិកា​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រួសារ សម្រាប់​សព​កងទ័ព​មួក​ខៀវ​៤​នាក់​
18, Oct 2017 , 4:50 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក​តំណាង​អង្គការ​សហ​ប្រជា​តិ បាន​នាំយក​កញ្ចប់​ថវិកា​ប្រគល់ជូន​គ្រួសារ​សព​កងទ័ព​មួក​ខៀវ​ចំនួន​៤​នាក់ ដែល​បាន​បាត់បង់​ជីវិត កាលពី​ខែឧសភា​កន្លងមក​។ ការប្រគល់​ថវិកា​ធ្វើឡើង​ដោយ​តំណាង​អង្គការសហប្រជាជាតិ និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ទីស្ដីការ​ក្រសួងការបរទេស នៅ​រសៀល​ថ្ងៃទី​១៨ តុលា​នេះ​។​



​បើតាម​តំណាង​អង្គការ​សហ​ប្រជា​តិ ថវិកា​ដែល​UN ប្រគល់ជូន​គ្រួសារ​សព​ទាំង​៤​នាក់ ដែល​បាន​ពលី​ជីវិត​ក្នុងពេល​បំពេញបេសកកម្ម​នោះ មាន​ចំនួន​៧​ម៉ឺន​ដុល្លារ សម្រាប់​មួយ​គ្រួសារ​សព​។ ក្នុង​ពិធី​ប្រគល់​ថវិកា​នេះ ក៏មាន​គ្រួសារ​សព​ទាំង​៤​នាក់ និង​កងទ័ព​មួក​ខៀវ ចូលរួម​ផងដែរ​។​



​គួរ​បញ្ជាក់ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប​ឈ្មោះ អ៊ឹម សំ ,​ម៉ៅ អេង ,​ស៊ា​ង នរិន្ទ និង​មុំ តុលា ត្រូវបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​លើ​ក្បួន​រថយន្ត​របស់​បេសកកម្ម​អង្គការ​ប្រជាជាតិ Minusca នៅឯ​ភូមិ Yogofongo ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ក្រុង Bangassou ក្នុងពេល​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កាលពី​ថ្ងៃទី​៨ ខែឧសភា​។ ក្រៅពី​កងទ័ព​មួក​ខៀវ​កម្ពុជា​ស្លាប់ ក៏មាន​កងទ័ព​មួក​ខៀវ​មកពី​ម៉ា​រ៉ុ​ក​ចំនួន​៩​នាក់​របួស និង​ស្លាប់​ម្នាក់​ផងដែរ​៕






Tag:
 UN
  Munisca
 ​ ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com