ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
វឌ្ឍនៈ និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ថ្មី ដើម្បី​បញ្ជាក់ថា​ខ្មែរ​អាចធ្វើ​បាន​
21, Oct 2017 , 5:32 pm        
រូបភាព
​លោក វ៉ែន គូ​វឌ្ឍនៈ ជា​អ្នកនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ឯករាជ្យ វ័យក្មេង​មួយរូប​នៅ​កម្ពុជា​។ មាន​អាយុ​២១​ឆ្នាំ វឌ្ឍនៈ ចាប់ផ្តើម​និពន្ធ​បទ​ភ្លេង ទំនុកច្រៀង និង​ច្រៀង​ដោយ​ខ្លួនឯង​នៅ​អំឡុង​ឆ្នាំ​២០១៣​។ បទ​នោះ​មាន​ចំណងជើង​ថា​«​សុំ​ត្រឹម​លួច​ស្រឡាញ់​អូន​»​។



ថ្មីៗ​នេះ យុវជន​រូបនេះ បាន​និពន្ធ​ចម្រៀង​២​បទ​សម្រាប់ តារាចម្រៀង​ល្បីឈ្មោះ​របស់​កម្ពុជា លោក ឆន សុវណ្ណ​រាជ ដែល​ស្នាដៃ​និពន្ធ​ទាំង​២​បទ​នេះ ជាការ​លើកទឹកចិត្ត​ឲ្យ វឌ្ឍនៈ ពុះពារ​បន្ត​បេសកកម្ម និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ទៀត​។  ក្នុង​បទ​សម្ភាស​ជាមួយ សារព័ត៌មាន thmeythmey.com យុវជន វ៉ែន គូ​វឌ្ឍនៈ បញ្ជាក់ថា​ក្រៅពី​ទឹកចិត្ត​ឡាញ់  រូបគេ​ក៏​ចង់​បញ្ជាក់ប្រាប់​ពិភពលោក​ដែរ​ថា កូន​ខ្មែរ​អាច​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី​បាន​។ 

​ដើម្បី​លម្អិត​សូម​អញ្ជើញ​ទស្សនា​បទ​បទ​សម្ភាស រវាង​កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង លោក វ៉ែន គូ​វឌ្ឍនៈ ដូចតទៅ​៖

© រក្សាសិទ្ធិដោយ thmeythmey.com