ជាតិ
ការនេសាទ​ត្រី​ហាក់​ក្លាយជា​ល្បែង​ប្រជាប្រិយ​ដ៏​ពេញនិយម សម្រាប់​កុមារ​នៅតាម​ស្រុក​ស្រែចម្ការ​
22, Oct 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កុមារា​បួន​នាក់ ក្នុង​ដៃ​មាន​កាន់​ឧបករណ៍​នេសាទ​ប្រពៃណី «​អង្រុត​» និង​រំពាត់ ដើម្បី​រុត និង​ចាប់​ត្រី​ដែល​ផុស​ចេញពី​គន្លង​ត្រាក់ទ័រ​ដែល​កំពុង​រាស់​រាន​ដីស្រែ​។ ក្រៅពី​ការសិក្សា និង​ការជួយ​កិច្ចការ​ជំនួស​ដៃជើង​ឪពុកម្តាយ ដូចជា​ឃ្វាល​គោក្របី​ជាដើម ការនេសាទ​ត្រី​តាម​វាលស្រែ ថ្លុក ត្រពាំង បឹងបួរ ហាក់​ក្លាយជា​ល្បែង​ប្រជាប្រិយ​ដ៏​ពេញនិយម សម្រាប់​កុមារ​កម្ពុជា​។ ត្រី​ជា​ប្រភព​ចំណីអាហារ​ដ៏​សំខាន់​មួយ សម្រាប់​ប្រជាជន​នៅតាម​ជនបទ ស្រុកស្រែ​ចំការ​។

ដោយសារតែ​ភាពសម្បូរ​បែប និង​ភាព​ងាយ​រកបាន ត្រី​បានរួម​ចំណែក​យ៉ាង​ធំ​ដល់​សន្តិសុខ​ស្បៀង​ជាតិ​។ ទោះបី​ត្រី​មាន​ជីវជាតិ​ខ្ពស់​ហើយ​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី ក៏​ចំនួន​ប្រជាជន​នៅតែ​ទទួលរង​ពី​កង្វះ​អាហារូបត្ថម្ភ​យ៉ាងធ្ងន់ធ្ងរ ពិសេស​ក្នុងចំណោម​កុមារ និង​ស្ត្រី​ដដែល​។ ប្រជាជន​កម្ពុជា​គឺជា​អ្នក​បរិភោគ​ត្រី​ទឹកសាប​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ប្រូតេអ៊ីន​ដែល​ទទួលបាន​ពី​ត្រី​មាន​រហូតដល់​ទៅ 37% នៃ​ប្រូតេអ៊ីន​សរុប និង 76% នៃ​ប្រូតេអ៊ីន​សាច់សត្វ​ផ្សេងៗ​។ ត្រី​ទឹកសាប និង​សិប្បីជាតិ​ដែល​រស់នៅក្នុង​ទឹក​មានដូចជា លៀស គ្រុំ ខ្យង ខ្ចៅ និង​សត្វល្អិត​ផ្សេងៗ ។​ល​។ បានរួម​ចំណែក​១២% និង ២៨% បាន​ពី​ជាតិ​ខ្លាញ់​សម្រាប់​ជា​អាហារ​ឋា​ម​ពល​។ ប្រជាជន​កម្ពុជា អាច​រកត្រី​បាន​ពេញ​មួយឆ្នាំ និង​សម្បូរ​ខ្លាំង​គឺ​ចាប់ពី​ខែវិច្ឆិកា ដល់​ខែមករា​។ ជាទូទៅ ពពួក​ត្រី​ល្អិតៗ ដូចជា​ត្រី​រៀល ត្រី​លេញ ជាដើម​គឺ​សម្បូរ​ទៅដោយ ជីវជាតិ​សំខាន់​ផ្សេងៗ បើ​យកទៅ​ការកែច្នៃ​ក៏​អាច​រក្សាទុក​បានយូ​រដែ​រ​។ 

(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).
 

© រក្សាសិទ្ធិដោយ thmeythmey.com