ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ពិតទេ ដែលរថយន្តប្រណីតប្រភេទ សេឌែន(Sedan) សម្រាប់បើកបរតែនៅក្នុងក្រុង?
18, Dec 2017 ,
7:39 pm
រូបភាព
×
ដោយ:
ថ្មីៗ
រថយន្តប្រភេទ Sedan ជារថយន្តលក្ខណៈគ្រួសារដែលគេនិយមបើកបរនៅក្នុងទីក្រុង។ ជាមួយការរចនារូបរាងទាប ស្រាលធ្វើឲ្យគេគិតថា រថយន្តនេះ មិនសមស្របសម្រាប់ការបើកបរផ្លូវឆ្ងាយ ឬស្ថានភាពផ្លូវដែលមានចំណោតខ្ពស់នោះទេ។
ខាងក្រោមនេះ ជាកិច្ចសម្ភាសរវាង ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលរយន្ត Mercedes-Benz ប្រចាំនៅកម្ពុជា និងប៉ុស្តិ៍អូតូ ដូចតទៅ៖
ប៉ុស្តិ៍អូតូ ៖
គេនិយាយថា រថយន្ត Sedan សម្រាប់បើកបរក្នុងទីក្រុង តើលោកបកស្រាយយ៉ាងណា?
លោក ឃុន ចាន់ថា៖
ភាគច្រើននៃអ្នកបើកបរ និងអ្នកដែលមានរថយន្តគ្រប់រូប បានស្គាល់ច្បាស់អំពីប្រភេទរថយន្តដែលពួកគាត់កំពុងប្រើ ដូចជារថយន្តសម្រាប់ក្រុមគ្រួសារ រថយន្តសម្រាប់ដឹកអ្នកដំណើរ រថយន្តដឹកទំនិញ រថយន្តភីកអាប់ និងរថយន្តខ្នាតតូចសេឌែន(Sedan)តែប៉ុណ្ណោះ ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ។ យ៉ាងណាវាមិនសូវមានច្រើនពេកទេ ដែលអ្នកបើកបរ ចូលចិត្តយករថយន្តប្រភេទ Sedanនេះ ទៅ បើកបរនៅតាមតំបន់ខ្ពង់រាប ឬតំបន់ព្រៃភ្នំជាដើម ព្រោះរថយន្ត Sedan ជាប្រភេទមានរូបរាងតូច និងទាប មិនអាចបើកបរបានលឿន ឬគ្មានទំនុកចិត្តដូចគ្នាបើកបររថយន្តប្រភេទខ្ពស់។ កាលណាគេចង់ទៅលេងខេត្តណាឆ្ងាយៗ គេគិតមុនដំបូងគឺឡានខ្នាតខ្ពស់មុនគេ រួចបានគិតពីកម្រិតស៊ីសាំង គិតពីសុវត្ថិភាព គិតពីការបើកបរពេលយប់ គិតពីការបើកបរជែងគ្នាជាដើម។ និយាយរួមភាគច្រើនគេចូលចិត្តប្រភេទខ្ពស់តែម្តង។
ប៉ុស្តិ៍អូតូ ៖
សូមលោកជួយបញ្ជាក់បន្តិចបានទេ ថារថយន្តប្រភេទ Sedan វាមានលក្ខណៈបច្ចេកទេសខុសពីរថយន្តដទៃទៀតយ៉ាងណាខ្លះ?
លោក ឃុន ចាន់ថា៖
បើនិយាយតែរថយន្តប្រភេទ សេឌែន(Sedan)របស់ Mercedes-Benz លក្ខណៈបច្ចេកទេសខុសពីរថយន្តដទៃទៀតត្រង់ថា ជើងក្រោមធន់រឹងមាំ ប្រព័ន្ធបូមធន់នឹងទម្ងន់រថយន្ត និងទម្ងន់ផ្ទុកប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធទប់លំនឹងរថយន្ត ទោះបីបើកបរក្នុងពេលធ្លាក់ភ្លៀងដែលមានខ្យល់បក់ខ្លាំង ការបើកបរយឺត ឬលឿន ក៏អាចទប់លំនឹងរថយន្តមិនឲ្យឃ្លេងឃ្លោង រអិលរេចង្កូត ឬញ័រក្បាលរថយន្តនោះទេ។ រាល់បូមរថយន្ត អាចដំឡើងទាប ឬខ្ពស់បាន ទៅតាមកាលៈទេសៈ និងស្ថានភាពផ្លូវ។ ប្រអប់លេខមានបួនប្រភេទ អ្នកបើកបរអាចជ្រើសរើសយកប្រអប់លេខសម្រាប់ផាសុកភាព ល្បឿនសន្សំសំចៃប្រេងសាំង ល្បឿនស្ទុះកម្លាំង និងល្បឿនលឿនស្លេវសម្រាប់ប្រណាំង ឬប្រជែងគូភាគីជាដើម។ អ្វីដែលពិសេសនោះ គឺប្រព័ន្ធមើលផ្លូវពេលលយប់ និងពេលថ្ងៃ រួមទាំងកាមេរ៉ា360ដឺក្រេ ដែលធ្វើឲ្យអ្នកបើកបរមើលផ្លូវបានកាន់តែងាយស្រួល និងភ្លឺច្បាស់ល្អ ដែលអាចដឹងពីគម្លាតរវាងឧបសគ្គនៅក្បែរ និងជុំវិញរថយន្តបាន។
ប៉ុស្តិ៍អូតូ ៖
ហេតុអ្វីបានជារថយន្ត Sedan របស់ Mercedes-Benz អាចយកទៅបើកនៅគ្រប់ស្ថានភាពផ្លូវបាន?
លោក ឃុន ចាន់ថា៖
រថយន្ត Sedan របស់ Mercedes-Benz អាចយកទៅបើកបរនៅគ្រប់ស្ថានភាពផ្លូវបាន ព្រោះចង្កួតរថយន្តប្រើដោយប្រព័ន្ធអេឡិចត្រូនិក ដែលមានលក្ខណៈធូរងាយស្រួល ធ្វើឲ្យអ្នកបើកបរពុំសូវមានភាពនឿយហត់ ទោះបីជាបើកបរយូរក្នុងរយៈចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រក៏ដោយ។ លើសពីនេះទៅទៀត រាល់ការជែង ឬវ៉ា ជាដើម កាន់តែមានទំនុកចិត្តខ្ពស់ ដោយសាររថយន្តនេះ មានសន្ទុះខ្លាំង និងអមដោយប្រព័ន្ធហ្វ្រាំង និងអាបេអេស(ABS)ល្អ ជាហេតុធ្វើឲ្យរថយន្ត ងាយគេចផុតពីឧបសគ្គទាំងឡាយ ក្នុងពេលកំពុងបើកបរ។ មានន័យថាបើកបរកាន់តែលឿន កាន់តែនឹងល្អ ហើយកាន់តែគ្រប់គ្រងដៃចង្កូតបានយ៉ាងល្អជានិច្ច។ រីឯកម្រិតស៊ីប្រេងវិញ គឺតិចជាងរថយន្តខ្នាតខ្ពស់រហូតទៅ ២ ឬ៣ដង ឯណោះ។
ប៉ុស្តិ៍អូតូ ៖
តើលោកធ្លាប់បើកបររថយន្តសេឌែននេះទៅដល់តំបន់ណាខ្លះ?
លោក ឃុន ចាន់ថា ៖
កាលពីពេលថ្មីៗនេះ ខ្ញុំដែលជាតំណាងក្រុមហ៊ុន Star Auto Cambodia បានយករយន្ត Mercedes-Benz ពីរម៉ូឌែលគឺ C200 និង C250 ធ្វើដំណើរទស្សនាចរណ៍ទៅកាន់ខេត្តខ្ពង់រាបភាគឦសានរបស់កម្ពុជា គឺខេត្តមណ្ឌលគិរី ដោយធ្វើដំណើរតាមដងផ្លូវក្រវៀចក្រវៀន កាត់វាលកាត់ភ្នំ ទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ហើយក៏ឆ្លៀតធ្វើដំណើរចូលទស្សនាដែនជម្រកសត្វព្រៃភ្នំព្រិច ស្ថិតក្នុងស្រុកកោះញែកដោយគ្មានឧបសគ្គ។ លើសពីនេះទៅទៀត កាលពីខែសីហាកន្លងទៅនេះ ខ្ញុំក៏បានដឹកនាំក្រុមអ្នកសារព័ត៌មាន និងអ្នករួមដំណើរផ្សេងទៀតចូលរួមបើកបររថយន្តប្រភេទសេឌែនខ្នាតទាបនេះ នៅក្នងុកម្មវិធីដែលមានឈ្មោះថា«Mercedes និងកំណប់អាថ៌កំបាំង» ដែលជាកម្មវិធីទេសចរណ៍ថ្មីមួយ ទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំង ២៥ រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia ដែលមានខ្ញុំ ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុនជាតំណាង សហការជាមួយសារព័ត៌មានថ្មីៗ មានលោក គី សុខលីម ស្ថាបនិកសារព័ត៌មានអេឡិកត្រូនិកថ្មីៗជាតំណាង និងសារព័ត៌មានរហ័ស Fresh news ដែលមានលោក លឹម ជាវុត្ថាអគ្គនាយកជាតំណាង។
ប៉ុស្តិ៍អូតូ៖
ហតុអ្វីបានលោក ប្រើប្រាស់រថយន្ត ប្រភេទសេឌែន ទៅរុកព្រៃជំនួសឲ្យរថយន្តខ្នាតខ្ពស់ទៅវិញ? ហើយហេតុអ្វីនៅសុខៗលោក បង្កើតកម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង»នេះឡើងដើម្បីអ្វី?
លោក ឃុន ចាន់ថា ៖
ដូចខ្ញុំបានបញ្ជាក់អីចឹង ខ្ញុំចង់បង្ហាញថា រថយន្តខ្នាតតូចរាងទាប ក៏អាចបើកបរក្នុងស្ថានភាពផ្លូវលំបាកបានដែរ ហើយរឹតតែចំណាយអស់លុយតិច ព្រោះថាក្រៅពីស៊ីសាំង ឬប្រេងម៉ាសូតតូចហើយវាក៏មានសុវត្ថិភាព ដូចគ្នានឹងរថយន្តខ្នាតខ្ពស់ដែរ។ ចំណែកឯគោលបំណងនៃការបង្កើតកម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង» នេះឡើង គឺដើម្បីចូលរួមលើកកម្ពស់ នឹងជំរុញដល់ការអភិវឌ្ឍន៍ វិស័យទេសចរណ៍ក្នុងស្រុក និងស្វែងរក គាស់កកាយតំបន់ទេសចរណ៍ដែលត្រូវបានគេមើលរំលង និងពង្រីកសក្តានុពលតំពន់ទេសចរណ៍ក្នុងស្រុកដែលមានស្រាប់ ឲ្យកាន់តែមានសកម្មភាពរស់រវើក រួមទាំងការស្វែងរកផលិតផលទេសចរណ៍ ដែលជាអត្តសញ្ញាណរបស់ខេត្តក្រុងនីមួយៗ និងជាពិសេសបង្កើនប្រសិទ្ធភាពលើការបញ្ជ្រាបព័ត៌មានពីសក្តានុពលទេសចរណ៍ ជូនដល់ប្រជាជនកម្ពុជា។ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន បានគាំទ្រកម្មវិធីនេះយ៉ាងពេញទំហឹងផងដែរ ជាពិសេសការចូលរួមយ៉ាងសកម្ម ពីសំណាក់គណៈអភិបាលខេត្ត ស្រុក មន្ទីរទេសចរណ៍ និងបរិស្ថានស្រុក ដែលជាកម្លាំងស្នូលក្នុងការផ្តល់ព័ត៌មាន និងបង្ហាញទិសដៅសម្រាប់កម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង» គ្រប់រដូវកាល។
ប៉ុស្តិ៍អូតូ៖
តើនៅពេលណា ដែលលោកនឹងចាប់ផ្តើមរដូវកាលថ្មីនៃកម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង» នេះម្តងទៀត? ហើយថាតើលោកនឹងប្រើរថយន្ត សេឌែន (Sadan)ឬរថយន្តខ្នាតខ្ពស់ (SUV)?
លោក ឃុន ចាន់ថា ៖
ខ្ញុំសុំលាក់សិន ថាតើខ្ញុំនឹងយករថយន្តប្រភេទណា ទៅប្រើប្រាស់ក្នុងកម្មវិធីខាងលើ ប៉ុន្តែខ្ញុំសូមជម្រាបថា នៅក្នុងរយៈពេលមិនយូរប៉ុន្មានទេ នាដើមខែក្រោយនេះ ក្រុមការងារកម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង» នឹងចាប់ផ្តើមរដូវកាលទី២ សម្រាប់ការរុករក និងគាស់កកាយស្វែងរកកំណប់ទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ ជូនដល់សាធារណជនឲ្យបានជ្រាបកាន់តែច្បាស់ថែមទៀត។ ហើយប្រជាពលរដ្ឋខ្មែរ សូមទៅទស្សនាតំបន់នោះ និងគាំទ្រផលិតផលអត្តសញ្ញាណខ្មែរឲ្យបានគ្រប់គ្នា ដើម្បីឲ្យស្របនឹងពាក្យមួយដែលខ្ញុំតែងនិយាយថា កន្លែងទេសចរណ៍ច្រើន រមណីយដ្ឋានស្អាត សេវាកម្មល្អ តម្លៃសមរម្យ សេដ្ឋកិច្ចប្រសើរយូរអង្វែង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឃុន ចាន់ថា
Sedan
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
13 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម