ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ស្ទះចរាចរណ៍ បញ្ហា​ស្មុគស្មាញ​ក្នុង​ក្រុង​ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​ចូលរួម​ដោះស្រាយ​
30, Oct 2017 , 8:59 pm        
រូបភាព
​លោក លាន លី ជា​សមាជិកសមាគម​ក​សិ​ករ ASEAN ហើយ​ជា​អតីត​សមាជិក សមាគម​ការពារ​បរិ​ស្ថាន​កម្ពុជា ដូច្នេះហើយ លោក​ដឹង​ច្រើន​អំពី​បញ្ហា​បរិស្ថាន​។ តាម​ការស្រាវជ្រាវ​រប​ស់ លោក លី ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់ ស្មាន​មិន​ដល់​អំពី​ផលប៉ះពាល់​នៃ​ចរាចរណ៍ ទៅលើ​ការបំពុល​បរិយាកាស​។



ការស្ទះ​ចរ​រាច​រណ៍ ជះឥទ្ធិពល​ច្រើន​ទៅលើ​បរិយាកាស អាកាសធាតុ ធម្មជាតិ សុខភាព និង​អាយុជីវិត​របស់​មនុស្ស​។ សម្រាប់ លោក លាន លី ដើម្បី​បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ប្រជាពលរដ្ឋ​ត្រូវ​ស្វែងយល់​ពី​ច្បាប់​ចរាចរណ៍ និង​ចាប់ផ្តើម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ការប្រើប្រាស់​រថយន្តក្រុង​សាធារណៈ  ក៏​ជា​មធ្យោបាយ​មួយ​ជួយ​បន្ថយ​ការស្ទះ​ចរាចរណ៍​មួយផ្នែក​ដែរ​។ លើសពីនេះ ជិះ​កង់ ឬក៏​ដើរ​ដោយ​ថ្មើរជើង  ក៏បាន​ចូលរួម​ថែរក្សា​បរិស្ថាន​ដែរ តាមរយៈ​ការមិន​បញ្ចេញ​ឧ​ស្ម័​ន្ម​ពុល​ទៅក្នុង​បរិយាកាស និង​ក៏​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខ​ភាពល្អ​ផងដែរ​។​

​ដើម្បី​លម្អិត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស រវាង នាយ យ៉ាន និង លោក លាន លី ជា​សមាជិក សមាគម​កសិករ ASEAN ហើយ​ជា​អតីត​សមាជិក សមាគម​ការពារ​បរិ​ស្ថាន​កម្ពុជា​ដូចតទៅ​៖









Tag:
 លាន លី​
 ​ បរិស្ថាន​
 ​ ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com