ជាតិ
សង្គមជាតិ
លោក Tanner ជនជាតិអាមេរិកនិយាយខ្មែរច្បាស់ និងចូលចិត្តសុភាសិតខ្មែរ លោក Tanner
×
លោក Tanner Ellsworth គឺជាជនអាមេរិករស់នៅក្នុងរដ្ឋ Virginia ដែលចេះនិយាយភាសាខ្មែរបានយ៉ាងល្អ។ លោកធ្លាប់មករស់នៅប្រទេសកម្ពុជា កាលពី ១០ ឆ្នាំមុន រយៈពេលជាង ៣ ឆ្នាំ មុននឹងត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។ ក្រៅពីសរសើរអត្តចរិតរបស់ប្រជាជនខ្មែរ ដែលចេះជួយគ្នា និងមានវប្បធម៌គោរពឪពុកម្តាយ លោក Tanner ក៏ចាប់អារម្មណ៍សុភាសិតខ្មែរផងដែរ។ លោកថា សុភាសិតខ្មែរ មានអត្ថន័យអប់រំល្អៗ និងលើកទឹកចិត្តឲ្យមនុស្សខំប្រឹងក្នុងជីវិត។ លោក Tanner ចេះសុភាសិតខ្មែរ ដូចជា «តក់ៗ ពេញបំពង់ និងដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច» ជាដើម។
ជាបន្តនេះ សូមស្តាប់បទសម្ភាសវាងលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ ជាមួយលោក Tanner Ellsworth នៅរាជធានីភ្នំពេញ ខាងក្រោម៖
សូមបញ្ជាក់ថា ពេលនេះលោក Tanner កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភរិយារបស់លោក ហើយសប្តាហ៍ក្រោយលោកនិងក្រុមគ្រួសារ នឹងត្រឡប់ទៅកាន់អាមេរិកវិញ។ កាលពីឆ្នាំមុន លោក ជា ធីរិទ្ធ ក៏
ធ្លាប់សម្ភាសលោក Tanner ម្តងដែរ នៅទឹកដីអាមេរិក អំពីការរៀនភាសាខ្មែរ និងការងាររបស់លោក។
© រក្សាសិទ្ធិដោយ thmeythmey.com