ជាតិ
ក្រសួង​ធនធានទឹក​៖ ថ្ងៃ​អុំទូក ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​ពេលយប់ និង​មាន​ខ្យល់​ខ្លាំង​
01, Nov 2017 , 7:59 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២-៤ ខែវិច្ឆិកា ដែលជា​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អាច​នឹងមាន​ភ្លៀង​ធ្លាក់​នៅពេល​យប់​។​នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បន្តថា បណ្តា​ខេត្ត​នានា ពិសេស​តំបន់​ទំនាប​កណ្ដាល​ភាគខាងត្បូង និង​ភាគ​ខាងកើត​(​ជាប់​វៀតណាម​) មាន​ភ្លៀង​ធ្លាក់ ពីថ្ងៃ​ទី​៣១ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ខណៈ​តំបន់​មាត់សមុទ្រ ពិសេស​ខេត្តកំពត កែប និង​ព្រះសីហនុ​វិញ ក៏មាន​ភ្លៀង​ធ្លាក់​ដែរ នៅ​ថ្ងៃទី​២ និង​ទី​៣ ខែវិច្ឆិកា​។ មូលហេតុ បើ​ក្រសួង​ជំនាញ​ដដែល គឺ​បណ្តាលមកពី​ខ្យល់មូសុង​ឦសាន​ដែល​កំពុង​បង្កើន​ឥទ្ធិពល និង​វិ​សម្ពាធ​ទាប​ដែល​កំពុង​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។



​បណ្តា​ខេត្ត​នានា ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគខាងត្បូង និង​ភាគ​ខាងកើត (​ជាប់​វៀតណាម​)​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​២-៤ ខែវិច្ឆិកា ដែលជា​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​តែម្តង នៅពេល​យប់ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ហើយ​មាន​ខ្យល់​ខ្លាំង និង​សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់ ២២ អង្សា​សេ​។ នៅ​តំបន់​មាត់សមុទ្រ ពិសេស ខេត្តកំពត កែប និង​ព្រះសីហនុ​វិញ ក៏មាន​ភ្លៀង​ធ្លាក់​ដែរ នៅ​ថ្ងៃទី​២ និង​ទី​៣ ខែវិច្ឆិកា ខណៈ​នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀង​លាយឡំ​ខ្យល់​បក់បោក​ខ្លាំង​។​

​បើតាម​ការផ្សាយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣១ ខែតុលា កម្ពុជា បាននិងកំពុង ទទួល​របប​ខ្យល់មូសុង​ឦសាន​។  ខ្យល់​ឦសាន​នេះ នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ដែលមាន​ល្បឿន​ពី​៥ ទៅ​៨​ម៉ែត្រ​ក្នុង​១​វិនាទី ខណៈដែល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឯណោះ​វិញ មាន​វិ​សម្ពាធ​ទាប​មួយ​បាន​កើតឡើង ហើយ​វា​នឹងធ្វើ​ដំណើរ​ចូលមក​ប៉ែក​ខាងក្រោម​ឈូង​សមុទ្រ​ថៃ​។

​តាម​ក្រសួង​ធនធានទឹក លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់ ពីថ្ងៃ​ទី​៣១ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា នៅតាម​បណ្តា​ខេត្ត​នានា ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគខាងត្បូង និង​ភាគ​ខាងកើត (​ជាប់​វៀតណាម​)​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​២-៤ ខែវិច្ឆិកា ឆ្នាំ​ដែលជា​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​តែម្តង នៅពេល​យប់ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម មាន​ខ្យល់​ខ្លាំង និង​សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់ ២២ អង្សា​សេ​។​

​នៅ​តំបន់​មាត់សមុទ្រ ពិសេស ខេត្តកំពត កែប និង​ព្រះសីហនុ​វិញ ក៏មាន​ភ្លៀង​ធ្លាក់​ដែរ នៅ​ថ្ងៃទី​២ និង​ទី​៣ ខែវិច្ឆិកា ខណៈ​នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀង​លាយឡំ​ខ្យល់​បក់បោក​ខ្លាំង​។ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ ឲ្យ​ប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតឡើង​៕


Tag:
 ក្រសួង​ធនធានទឹក​
 ​ ភ្លៀង​
 ​ អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com