ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈប៉ូវកម្លាំងមិនមែនប្រាកដថាមានប្រយោជន៍រហូតនោះទេ
× យោងទៅតាមការសិក្សារបស់អង្គការសុខភាពពិភពលោកបាន និយាយថា ភេសជ្ជៈប៉ូវកម្លាំងអាចបណ្តាលឲ្យមានបញ្ហាសុខភាពសាធារណៈច្រើនណាស់។
ភេសជ្ជៈប៉ូវកម្លាំងដូចជា គោជុល និង Monster សុទ្ធតែមានជាតិកាហ្វេអ៊ីនខ្ពស់ណាស់ដែលជារបស់ភ្ញោចថាមពល និងអារម្មណ៍។ យ៉ាងណាមិញ វាអាចនឹងក្លាយទៅជារឿងមួយពេញនិយមកាន់តែខ្លាំងកាលពី ២០ឆ្នាំមុន ជាពិសេសជាមួយមនុស្សវ័យក្មេងដែលប្រើវាដើម្បីលាយជាមួយនឹងគ្រឿងស្រវឹងផ្សេង។
អ្នកស្រាវជ្រាវបានបរិយាយនូវការប្រឈមមុខនឹងសុខភាពមួយចំនួនដែលបណ្តាលមកពីការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីច្រើនៗបែបនេះ ព្រមទាំងការប្រឈមមុខផ្សេងទៀតនៅពេលញ៉ាំវាជាមួយគ្រឿងស្រវឹង។
ការប្រឈមមុខធ្ងន់ធ្ងរនៃការញ៉ាំភេសជ្ជៈប៉ូវកម្លាំងច្រើនៗមានដូចជា៖
• លើសជាតិកាហ្វេអ៊ីនក្នុងខ្លួនដែលអាចនាំឲ្យលើសសម្ពាធឈាម ញ័រទ្រូង ក្អួតចង្អោ ប្រកាច់ ឬករណីខ្លះអាចស្លាប់បានដែរ
• មានជំងឺទឹកនោមផ្អែមប្រភេទទី២
• អាចរលូតកូន កូនកើតមិនគ្រប់ទម្ងន់ និងកូនស្លាប់ក្នុងផ្ទៃ
• ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងបេះដូងសរសៃឈាមរបស់ក្មេង និងមនុស្សវ័យជំទង់
• អាចនឹងត្រូវការប្រើប្រាស់សារធាតុអ្វីផ្សេងដែលគ្រោះថ្នាក់
• ខូចសុខភាពមាត់ធ្មេញ
• អាចនឹងតៅជាធាត់ជ្រុលបាន៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com