ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
សង្គមជាតិ
ទូកចម្បាំងខ្មែរសម័យអង្គរមានប្រវែងពី១៧ទៅ២៧ម៉ែត្រ, ផ្ទុកមនុស្សពី១៥ទៅ២១នាក់
04, Nov 2017 ,
1:19 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្នុងចម្បាំងបុរាណនាសម័យព្រះបាទជ័យវរ្ម័នទី៧ ជនជាតិខ្មែរមានទូកច្រើនប្រភេទណាស់ ដែលទូកទាំងនេះ រូមទាំងកងទ័ពជើងទឹកផង ដណើ្តមបានជ័យជំនះលើកងទ័ពចាមជាស្ថាពរ។ តាមការស្រាវជ្រាវក្រោយឆ្នាំ ១១៧៧ ទូកចម្បាំងខ្មែរនាសម័យអង្គរ មានប្រវែងមិនដូចគ្នាទេ។ ប្រភេទទូកទាំងនេះមានប្រវែងពី ១៧ ទៅ ២៧ ម៉ែត្រ ដែលអាចផ្ទុកកងទ័ពជើងទឹកបានប្រមាណពី ១៥ ទៅ ២១ នាក់។
ចម្លាក់ទូកបុរាណនៅលើប្រាសាទបាយ័ន គេឃើញមានទូក ២៩ ដែលបានបង្ហាញពីភាព អង់អាចក្លាហានរបស់កងទ័ពជើងទឹកនាសម័យព្រះបាទជ័យវរ្ម័នទី៧ ។ ចម្លាក់ទូកបុរាណខ្មែរ និងទូក ភាគីចាមដែលបានឆ្លាក់ជាប់ នឹងជញ្ជាំងប្រាសាទបាយ័ន ត្រូវបានបុរាណវិទ្យាបកស្រាយថា ជា ជ័យជំនះខាងចម្បាំងនាវារបស់ព្រះបាទជ័យវរ្ម័ន ទី៧ លើកងទ័ពជើងទឹកចាម នៅក្រោយឆ្នាំ ១១៧៧។
គប្បីរំលឹកឲ្យដឹងថា នៅសម័យនគរភ្នំពិសេសនៅសតវត្សរ៍ទី៥ នៃគ្រិស្តសករាជ មានអ្នក កំណត់ហេតុចិន ក្នុងសន្តិវង្ស (Qi) ភាគខាងត្បូងនៃប្រទេសចិនបានបញ្ជាក់ឲ្យដឹងថា ទូកបុរាណខ្មែរ មានទំហំទទឹងពី ១,៥ ទៅ ១,៨ ម៉ែត្រ និងបណ្តោយមានប្រវែងពី ២៤ ទៅ ២៥ ម៉ែត្រ។ ទូកបុរាណ ទាំងនេះមានលក្ខណៈចម្លាក់ជាក្បាលម្ករ ជាគ្រុឌម្ករព្រួសហង្ស។ ឯទូកខ្លះក៏គ្មានចម្លាក់នៅខាងក្បាល អ្វីទាំងអស់ដែរ ។
រីឯនៅកន្សៃភាគខាងក្រោយ គេឃើញមាន ចម្លាក់ជាកន្ទុយនាគ ឬហង្សជាដើម។ តាមការស្រាវជ្រាវលើចម្លាក់ទូកបុរាណទាំងនោះ យើងអាចដឹងបានថា សម័យអង្គរនៃ ព្រះបាទជ័យវរ្ម័នទី៧ កងទ័ពជើងទឹកសម្រាប់ការពារបូរណភាពទឹកដី ត្រូវបានរៀបចំឡើងយ៉ាង ចំណានបំផុត និងមានក្រឹត្យក្រមត្រឹមត្រូវ ណាស់។ អ្វីដែលគួរកត់សម្គាល់គឺ ក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ចម្បាំងតាមទូករវាងកងទ័ពជើងទឹក ខ្មែរ និងកងទ័ពចាម ត្រូវគេប្រព្រឹត្តធ្វើនៅតាមដងទន្លេសាប ប្រហែលជាមិនឆ្ងាយប៉ុន្មានពីភ្នំក្រោម ឡើយ ។ តំបន់នេះត្រូវ បានគេកំណត់ថា ជាទ្វារនៃទីក្រុងមហានគរ៕
(អត្ថបទរបស់លោកសាស្ត្រាចារ្យបណ្ឌិត មីសែល ត្រាណេ នៅក្នុងគេហទំព័រ
http://www.khemaravidya.com
)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម