អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​លី​បង់ លោក Saad Hariri លាលែង ដោយ​អះអាងថា ជីវិត​ខ្លួន​ស្ថិតក្នុង​គ្រោះថ្នាក់​
04, Nov 2017 , 10:41 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Saad Hariri បានប្រកាស​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​លី​បង់​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែវិច្ឆិកា នេះ​។ បើតាម​ការផ្សាយ​របស់​ទូរទស្សន៍ Al Arabiya ការប្រកាស​លាលែង​រប​ស់លោក Hariri ធ្វើឡើង ខណៈដែល​លោក​កំពុងស្ថិត​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

 
​ជាមួយនឹង​ការអះអាង​ថា ជីវិត​របស់ខ្លួន​ស្ថិតក្នុង​គ្រោះថ្នាក់ លោក Saad Hariri ស្តីបន្ទោស​អ៊ីរ៉ង់ ថា​បានធ្វើ​ឲ្យ​តំបន់​ទាំងមូល​គ្មាន​ស្ថិរភាព​។ នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​មិន​ដល់​មួយឆ្នាំ​ផង​នោះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​អ៊ីរ៉ង់​គ្រប់​តំបន់​ទាំងមូល ហើយក៏​ជា​អ្នកសម្រេចចិត្ត​លើ​វាសនា​របស់​ស៊ី​រី និង​អ៊ីរ៉ាក់​»​។​
 
​លោក Saad Hariri អាយុ​៤៧​ឆ្នាំ កាន់កាប់​គណៈរដ្ឋមន្ត្រី​លី​បង់​លើកដំបូង ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១១ ហើយ​ក្រោម​អណ​ត្តិ​របស់លោក​ប្រធានាធិបតី Michel Aoun លោក Hariri បាន​កាន់តំណែង​នេះ​ម្តងទៀត ចាប់តាំងពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ ។​
 
​ទាក់ទង​នឹង​ការលាលែង​របស់ខ្លួន លោក Hariri បាន​សម្តែង​ការភ័យខ្លាច​ចំពោះ​អាយុជីវិត​របស់ខ្លួន ដូច​លោក Rafik Hariri ដែលជា​ឪពុក​។ លោក Rafik ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ផងដែរ​នោះ ត្រូវបាន​ក្រុម​ហេស​បូ​ឡា​ដែលមាន​មូលដ្ឋាន​នៅ​អ៊ីរ៉ង់ សម្លាប់​កាលពី​១២​ឆ្នាំមុន ក្នុងការ​បំផ្ទុះ​រថយន្ត​មួយ​នៅ​ក្រុង​បៃ​រូត​៕

Tag:
 លីបង់
© រក្សាសិទ្ធិដោយ thmeythmey.com