កីឡាជាតិ
ជាតិ
កីឡាការិនី សំ ថារ័ត្ន វាយម្ចាស់ផ្ទះថៃឲ្យសុំចុះចាញ់ក្នុងទី១នាការប្រកួតដាក់ទ្រុង កីឡាការិនី សំ ថារ័ត្ន ប្រើកណ្តាប់ដៃ និងកែងក្រោយបានជិះពីលើកីឡាការិនី ថៃ រូបភាពពីហ្វេសប៊ុក Full Metal Dojo
× អ្នកលេងគុនខ្មែរចម្រុះកីឡាការិនី សំ ថារ័ត្ន បានយកឈ្នះកីឡាការិនីថៃ Kaewjai Prachumwong ក្នុងទឹកទី១នាការប្រកួតយុទ្ធគុនចម្រុះ Full Metal Dojo នៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
កីឡាការិនី សំ ថារ័ត្ន បានប្រើក្បាច់ក្លេដើម្បីបំបាក់កីឡាការិនីម្ចាស់ផ្ទះថៃ Kaewjai Prachumwong ឲ្យសុំចុះចាញ់ត្រឹមទឹកទី១នៅលើសង្វៀនដាក់ទ្រុងក្នុងព្រឹត្តិការណ៍ Ful Metal Dojo លើប្រភេទទម្ងន់៥៤គីឡូក្រាម។ នាការប្រកួតដែលធ្វើនៅទីក្រុងបាងកកប្រទេសថៃកីឡាការិនី សំ ថារ័ត្ន ត្រូវកីឡាការិនីថៃឡើងជិះពីលើនៅដើមទឹកក្រោយបោកឲ្យរូបនាងដួលទៅលើសង្វៀន។
ទោះបីស្ថិតនៅក្រោមកីឡាការិនីថៃ ក៏ដោយ តែ ថារ័ត្ន បានព្យាយាមរើបម្រាសដើម្បីគេចពីការវាយរបស់គូប្រកួត។ ការប្រឹងប្រែងនេះបានជួយឲ្យ ថារ័ត្ន អាចកែប្រែស្ថានភាពល្អឡើងវិញតាមរយៈការឡើងជិះពីលើកីឡាការិនីថៃវិញនៅពាក់កណ្តាលទឹកទី១។ ក្រោយក្តោបឱកាសនៅពីលើប្រមាណ១នាទី ថារ័ត្ន បានប្រើឱកាសនេះក្លេដៃឆ្វេងកីឡាការិនី Kaewjai Prachumwong រហូតសុំចុះចាញ់នៅចុងទឹកទី១តែម្តង៕
Tag:
ប្រដាល់ដាក់ទ្រុង
សំ ថារ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com