ជាតិ
រដ្ឋសភា នឹង​បន្ថែម​សមាជិក​២០​រូប​ទៀត ចូលទៅក្នុង​គណៈ​កម្ម​ការជំនាញ​ទាំង​១០
06, Nov 2017 , 4:02 pm        
រូបភាព
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកាលពីកន្លងមក ដែលដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ រូបភាពពីរដ្ឋសភា
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកាលពីកន្លងមក ដែលដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ រូបភាពពីរដ្ឋសភា
​ភ្នំពេញ​៖ ការបញ្ចូល​សមាជិក​២​រូប​បន្ថែម ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១​នៃ​រដ្ឋសភា នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២១៧​។ នេះ​ជាការ​អះអាង​របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។



លោក ឡេង ប៉េងឡុង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណៈកម្មការ​ជំនាញ​នីមួយៗ នឹងមាន​សមាជិក​បន្ថែ​ម​ចំនួន​២​នាក់​ទៀត​។ លោក និយាយ​ដូច្នេះ​ថា​៖«​ការបន្ថែម​នេះ គឺ​ដើម្បី​ឲ្យ​ការងារ​រដ្ឋសភា កាន់តែ​ល្អ​»​។

​បច្ចុប្បន្ន គណៈកម្មការ​ជំនាញ​នីមួយៗ មាន​សមាជិក​៩​រូប​។ ដូច្នេះ ប្រសិនបើ​រដ្ឋសភា អនុម័ត​នូវ​ចំនួន​បន្ថែម​ដូចខាងលើ  សមាជិក​គណៈកម្មការ​ជំនាញ​នី​មូ​យៗ​នៃ​រដ្ឋសភា កើនឡើង​ដល់​១១​រូប​។

​តំណាងរាស្ត្រ​៥​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​នៃ​គណៈ​ម្មការ​ជំនាញ ហើយ​ប្រធាន​៥​រូប​ទៀត មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៕

Tag:
 រដ្ឋសភា​
  បន្ថែម​សមាជិក
© រក្សាសិទ្ធិដោយ thmeythmey.com