ជាតិ
រថយន្ត
រោង​ជាង​ជួសជុល​របស់ Star Auto ទទួល​ជួសជុល​រថយន្ត​គ្រប់​ប្រភេទ ដែល​ធានា​ពី​គុណភាព និង​តម្លៃ​
11, Mar 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន Star Auto Cambodia ទទួល​ជួសជុល បាន​គ្រប់​ប្រភេទ​រថយន្ត មិនមែន​ជួសជុល​តែ​រថយន្ត Mercedes Benz នោះទេ ហើយ​រាល់​គ្រឿងបន្លាស់​ក៏ត្រូវ​បាន​ធានា​គុណភាព និង​តម្លៃ​ផងដែរ​។​



​ក្រៅតែពី​ជួសជុល​បាន​គ្រប់​កំហូច​របស់​ប្រភេទ​រថយន្ត​ប្រណីត Mercedes Benz  រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន Star Auto Cambodia ក៏​ទទួល​ជួសជុល​រថយន្ត​ប្រភេទ​ផ្សេង​ផងដែរ​ដូចជា Luxus, BM, Audi, និង​រថយន្ត​ម៉ាក Pouch ជាដើម ពីព្រោះ​រោង​ជួសជុល​របស់ Star Auto ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សាកល​របស់​ក្រុមហ៊ុន Mercedes-Benz (MB) ដូចគ្នា​ទៅនឹង​ឯ​បរទេស​តែម្តង​។  រោង​ជួសជុល​របស់ Star Auto មាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល​ដែល​ត្រូវបាន​តម្រូវ​ដោយ​ក្រុមហ៊ុន MB ការប្រើប្រាស់​គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ​របស់​ក្រុមហ៊ុន MB ព្រមទាំង​មាន​អ្នកបច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​។



​ជាមួយគ្នានេះ អតិថិជន​ក៏​មិនបាច់​បារម្ភ​ពី​តម្លៃ​ក្នុង​ការជួសជុល​ដែរ ពីព្រោះ​គោលការណ៍​របស់​ក្រុមហ៊ុន Star Auto គឺ​តែង​ឲ្យ​អតិថិជន​ត្រួត​ពិនិត្យមើល​ការវាយតម្លៃ​លម្អិត​សិន មុនពេល​ចាប់ផ្តើម​ជួសជុល​។ តារាង​តម្លៃ​នៃ​ការជួសជុល ត្រូវបាន​ផ្តល់​ឲ្យ​អតិថិជន​ដោយ​មិន​គិតថ្លៃ​។ អ្វីដែល​ពិសេស​ទៀត​នោះ រាល់​ការសាកសួរ ឬ​យក​រថយន្ត​ពិនិត្យ​រកមើល​កំហូច មិន​គិត​ថ្លស​ប្រាក់​នោះឡើយ ដូច្នេះហើយ យើង​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រថយន្ត ប្រៀបធៀប​តម្លៃ​នៃ​ការជួសជុល និង​គុណភាព ក៏ដូចជា​វិជ្ជាជីវៈ​របស់​យើង ទៅនឹង​កន្លែង​ណាមួយ ដែល​អតិថិជន​គិតថា គេ​ជួសជុល​បាន ហើយ​ថោក​។ ក្រៅពីនេះ ក្រុមហ៊ុន​ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី មាន​គ្រឿងបន្លាស់​គ្រប់គ្រាន់ ដែល​ធានា​ទាំង​គុណភាព និង​តម្លៃ​ថែម​ទៀតផង​។

​មក​ទទួលយក​សេវាកម្ម​ជួសជុល និង​ថែ​ទាំង​រថយន្ត​ប្រកបដោយ​គុណភាព ជំនាញ និង​ការធានា ពី​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​ស្ថិត នៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដើម្បី​ឲ្យ​លោកអ្នក និង​ក្រុមគ្រួសារ​អ្នកទទួលបាន​នូវ​ផាក​សុកភាព និង​សុវត្ថិភាព​រាល់ពេល​ធ្វើដំណើ​រ​។ សាង​ទំនុកចិត្ត​ជាយ​មួយ​យើងខ្ញុំ នោះ​លោក​អ្នកនឹង​ប្ដូរ​ការគិត​របស់លោក​អ្នក​៕

Tag:
 Star Auto
 ​ រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com