ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
​នាយ​យ៉ាន​សួរ​អ្នកជំនាញ​បរិស្ថាន ពី​ការបន្ថយ​ការបំពុល​បរិយាកាស​ដោ​យ​សារ​ស្ទះចរាចរណ៍​
06, Nov 2017 , 7:59 pm        
រូបភាព

​តាម​ទស្សនា​វ​ដ្តី The Lancet កម្ពុជា​ស្ថិតនៅ​ក្នុងប្រទេស​២០ ក្នុងចំណោម​ប្រទេស​ប្រមាណ​២០០ ដែល​ការបំពុល​ក្នុង​បរិយាកាស​ខ្លាំងជាងគេ​។ ស្ថានភាព​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន បាត់បង់​ជីវិត​ដោយសារ​បញ្ហា​ផ្លូវដង្ហើម​។ ការស្ទះ​ចរាចរណ៍ ក៏​រួមចំណែក​បង្ក​ឲ្យ​បរិយាកាស​សម្បូរ​សារធាតុពុល​ដែរ​។ តើ​ពលរដ្ឋ​ត្រូវមាន​ឥរិយាបថ​យ៉ាងដូចម្តេច ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិយាកាស​ដែល​បណ្តាលមកពី​ការស្ទះ​ចរាចរណ៍​?



 នៅពេលដែល​ចរាចរណ៍​កកស្ទះ ផ្សែង​ដែល​ចេញពី​ម៉ាស៊ីន​យានយន្ត ជា​កត្តា​រួមចំណែក បំពុលបរិយាកាស​។ តើ​គួរ​មាន​គោលនយោបាយ​អ្វី​ដើម្បី​សម្រួល​ចរាចរណ៍​? លោក លាន លី ជា​អតីត​សមាជិកសមាគម​ការពា​រ​បរិស្ថាន​កម្ពុជា បានបញ្ជាក់​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា ការគោរព​ច្បាប់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ទាំងអស់ នឹងចូលរួម​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​។ រថយន្តក្រុង​សាធារណៈ ក៏​ធ្វើ​ឲ្យ​បន្ថយ​ចំនួន​យានជំនិះ​ដែល​ធ្វើ​ចរ​រាច​រណ៍​លើ​ដងផ្លូវ​ដែរ​។ បើតាម លោក យាន លី ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ និង​អាច​ចូលរួម​បន្ថយ​ការបំពុល​បរិយាកាស​ទៀ​ត​នោះ ជិះ​កង់ ជា​មធ្យោបាយ​ដ៏​ស័ក្តិសម ខណៈ​ការដើរ​ក៏​ល្អ​ដែរ ហើយក៏​ជួយ​បន្ថយ​ការស្ទះ​ចរាចរណ៍​បាន​ដូចគ្នា​។

​ខាងក្រោម​នេះ ជា​បទសម្ភាសន៍​រវាង នាយ យ៉ាន អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លាន លី ជា​អតីត​សមាជិកសមាគម​ការពា​រ​បរិស្ថាន​កម្ពុជា​។ សូម​អញ្ជើញ​ស្តាប់​ដូចតទៅ​៖








Tag:
 បរិស្ថាន​
 ​ ចរាចរណ៍​
 ​ យានយន្ត​
 ​ បំពុល​
© រក្សាសិទ្ធិដោយ thmeythmey.com