ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​សត្វ​គោ​ប្រហែល ២​ម៉ឺន​ក្បាល​ក្នុង​មួយខែ​ទៅ​វៀតណាម​
07, Nov 2017 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បាន​នាំចេញ​គោរស់​ប្រហែល ២​ម៉ឺន​ក្បាល​ក្នុង​មួយខែៗ ចូល​ប្រទេស​វៀតណាម​។ នេះ​បើតាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​លោក សេន សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា វៀតណាម​ជាទី​ផ្សារ​ទីមួយ​របស់​កម្ពុជា​ចំពោះ​ការនាំចេញ​សត្វ​គោរស់​។ លោក សេន សុវណ្ណ ត្រូវបាន​ដកស្រង់​សំដី​ដោយសារ​ព័ត៌មាន​ខ្មែរ​ថា​ម កាលពី​សប្ដាហ៍​មុន​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិនមាន​តួលេខ​ច្បាស់លាស់​នោះទេ ប៉ុន្តែ​បើតាម​មន្ត្រី​របស់​ប្រទេស​វៀតណាម គឺ​គោរស់​ប្រហាក់ប្រហែល ២​ម៉ឺន​ក្បាល កំពុង​ត្រូវបាន​នាំចូល​ពី​កម្ពុជា​ទៅ​វៀតណាម​ជា​រៀងរាល់ខែ​»​។​

​រីឯ​ប្រទេស​ថៃ ទំនងជា​ទីផ្សារ​ទី​២​សម្រាប់​ការនាំចេញ​គោ​របស់​កម្ពុជា​។ នេះ​បើតាម​លោក សេន សុវណ្ណ ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​ពី​តួលេខ​នាំ​ចេញទៅ​ទីផ្សារ​មួយ​នេះ​បាន​នោះទេ​។​
​បើតាម​លោក សេន សុវណ្ណ កម្ពុជា​កំពុង​ត្រូវការ​វិស័យ​ឯកជន វិនិយោគ​លើ​ការចិញ្ចឹម​គោ​លក្ខណៈ​ពាណិជ្ជកម្ម​។​

​ទោះបី​ជាមាន​តម្រូវការ​នាំចេញ​ដូច​ការអះអាង​ខាងលើ​យ៉ាងណាក៏ដោយ តែ​ការចិញ្ចឹម​គោ​លក្ខណៈ​គ្រួសារ​ហាក់​មិនសូវ​អំណោយផល​នោះទេ​។ តម្លៃ​គោរស់​បាន​ចុះថោក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​កសិករ​មួយចំនួន​បាន​បោះបង់​មុខរបរ​នេះ​៕


Tag:
 គោ​
© រក្សាសិទ្ធិដោយ thmeythmey.com