ជាតិ
សង្គមជាតិ
​សប្តាហ៍​ដំបូង​ខែវិច្ឆិកា​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៧៤​លើក សម្លាប់​មនុស្ស​ជិត​៥០​នាក់​
07, Nov 2017 , 4:03 pm        
រូបភាព
ដោយ:
​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា ចាប់​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំងប្រទេស​កើតមាន​ចំនួន ៧៤​លើក ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៤៧​នាក់ និង​រងរបួស​សរុប​ចំនួន ៩៧​នាក់  ក្នុងនោះ​របួសធ្ងន់​មាន​ចំនួន ៦៥​នាក់ និង​របួសស្រាល​មាន​ចំនួន ៣២​នាក់​។



​បើតាម​របាយការណ៍​ដ​ដែល មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មកពី បើកបរ​ក្នុង​ល្បឿន​លឿន​ហួសកំណត់ មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​គ្នា​ក្នុងការ​បើកបរ ជែង បើកបរ​ក្នុងពេល​ស្រវឹង និង​បទ​ឆ្វេង​-​ស្ដាំ ហើយ​និង​មកពី​កត្តា​យានយន្ត​ជាដើម​៕


Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​ស្លាប់​-​របួស​
© រក្សាសិទ្ធិដោយ thmeythmey.com