ពីនេះ ពីនោះ
​វិធី​ជៀស​ផុតពី​ការបំផ្លាញ​បរិស្ថាន ដែល​មនុស្ស​ត្រូវអនុវត្ត​ន៍​
23, Nov 2018 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការវិនាស​ផុត​ពូជ​ប្រភេទ​សត្វ​ខ្លះ ការបំពុល ផល​ផ្ទះ​កញ្ចក់ ការបំផ្លាញ​ស្រទាប់អូសូន ជា​លទ្ធផល​នៃ​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង​។ ដូច្នេះ ការផ្លាស់ប្តូរ​ឥរិយាបទ​របស់​មនុស្ស​យើង​នឹងចូលរួម​ការពារ​បរិ​ស្ថាន​។​



​យើង​ដឹង​ច្បាស់​ហើយ​ថា ធនធានធម្មជាតិ​គឺមាន​កំណត់​។ ដូច្នេះ​យើង​ត្រូវ​ប្រើប្រាស់​ឲ្យ​មានកំណត់ និង​ជៀសវាង​ការ​ខ្ជះខ្ជាយ​។ យើង​ត្រូវ​ប្រើប្រាស់​បរិក្ខារ​ដែល​ស៊ី​ទឹក​តិច កុំ​ងូតទឹក​យូរពេក កុំ​បង្ហូរទឹក​ចោល និង​ត្រូវ​ជួសជុល​កន្លែង​ដែល​ធ្លាយ​ទឹក​។ លើសពីនេះទៅទៀត​យើង​អាចដាក់​ទរ ឬ​ប្រដាប់​ត្រងទឹក​ភ្លៀង ដើម្បី​យកមកប្រើ​ប្រាស់​ក្នុងការ​សន្សំ​ទឹកបាន​ខ្លះ​។​

​អ្វីដែល​នៅ​ជុំវិញខ្លួន​យើង​គឺ​បរិស្ថាន ដើម្បី​ឲ្យ​បរិស្ថាន​ទទួលបាន​ភាពល្អ​បរិសុទ្ធ មិនត្រូវ​បោះ​ពាសវាល​ពាសកាល​ឡើយ មិនត្រូវ​បោះចោល​ផលិតផល​គីមី (​ប្រេងម៉ាស៊ីន ទឹក​ក្បុង អាស៊ីត​) ក្នុង​ប្រឡាយទឹក បង្គន់ ធុងសម្រាម​ឡើយ​។ បើ​យើង​គ្រប់គ្នា​ស្រលាញ់​បរិស្ថាន ចូលរួម​កែប្រែ​ទម្លាប់​ល្អ​ក្នុងការ​ការពារ​បរិស្ថាន​។

​ព្រៃឈើ​ជា​ម្លប់​សម្រាប់​មនុស្ស សត្វ ដែលជា​ធនធានធម្មជាតិ​មនុស្ស សត្វ​មិនអាច​ខ្វះ​បាន​។ ការកាប់​ព្រៃឈើ​មួយ​ដើម​ហាក់ដូចជា​បាត់បង់​នូវ​ជម្រក​។ ដូច្នេះ មានតែ​ព្រៃឈើ​ទើប​ជួយ​យើង​ជៀស​ផុតពី​ការកើនឡើង​នូវ​កម្តៅ ហើយ​ជា​ម្លប់​ដ៏​ត្រជាក់​ផងដែរ​។​

​កាលពី​ដើមឡើយ​ភពផែនដី​ដំបូង គឺ​មានតែ​សត្វ និង​រុក្ខជាតិ​តែប៉ុណ្ណោះ​ដែលមាន​នៅលើ​ផែនដី ប៉ុន្តែ​នៅពេល​មនុស្ស​កើតឡើង​ហើយ​កាន់តែច្រើន​ទៅៗ ធ្វើ​ឲ្យ​មានការ​បាត់បង់​ប្រភេទ​ភាវ​:​រស់​ជាច្រើន ដែល​ភាវ​:​រស់​ខ្លះ​ត្រូវបាន​ផុត​ពូជ​។ តាម​អ្នកវិទ្យាសាស្ត្រ​ទទួលបន្ទុក​សិក្សា និង​រាប់​ចំនួន​ភាវ​:​រស់​បាន​ឲ្យ​ដឹងថា នៅពេលដែល​ប្រភេទ​ភាវៈរស់​ណាមួយ​ត្រូវ​វិនាស​ផុត​ពូជ គេ​ព្យាយាម​បញ្ចូល​ភាវៈរស់​នោះ​ពី​កន្លែង​ផ្សេង មក​ចិញ្ចឹម​ទៅក្នុង​តំបន់​នោះ​វិញ​៕

(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ បរិស្ថាន​យើង​។​
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។ អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​



Tag:
 បរិស្ថាន​
  អាកាសធាតុ​
  ពីនេះ​ពី​នោះ
© រក្សាសិទ្ធិដោយ thmeythmey.com