ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ បើ​រំលាយ​ស៊ី​១ បើ​អត់​រំលាយ​សង​១០០
08, Nov 2017 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ច្បាស់​ជា​រំលាយ​តាម​សាលដីកា​តុលាការ​កំពូល​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា​។ សម្តេច​បាន​អះអាងថា សម្តេច​បាន​សិក្សា​ផ្លូវច្បាប់​ច្បាស់​ណាស់ ហើយ​ខណៈ​ភាគី CNRP មិនបាន​ដាក់​មេធាវី ធ្វើ​ឲ្យ​ការសម្រេច​របស់​តុលាការ​កាន់តែ​លឿន​។​



«​បើ​រំលាយ​ស៊ី​១ បើ​អត់​រំលាយ​សង​១០០»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន ក្នុងករណី​មានការ​ភ្នាល់​លើ​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​។ សម្តេច ហ៊ុន សែន បាន​អះអាង​យ៉ាង​ដូច្នេះ​នា​ជំនួប​ជាមួយ​កម្មករ​-​ការិនី​ពី​រោងចក្រ​ចំនួន​២០​នៅ​តំបន់​ចំការ​ដូង ជាយ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែវិច្ឆិកា ៕


Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com