ពីនេះ ពីនោះ
Thmeythmey ផ្តល់ព័ត៌មាន​អន្តរជាតិ​គួរ​ឲ្យ​ទុកចិត្ត​បំផុត​ពី AFP និង​Xinhua
22, Aug 2018 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តើ​លោក​អ្នកទទួល​ព័ត៌មាន​អន្តរជាតិ​ពី​ប្រភព​ណា​? ប្រសិនបើ​លោកអ្នក​ទទួល​ព័ត៌មាន​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ពេលនោះ គុណភាព​ព័ត៌មាន​ដែល​លោកអ្នក​ទទួលបាន​អាច​មិនសូវ​ត្រឹមត្រូវ​។ ចំពោះ Thmeythmey.com វិញ​, ពួកគេ​ទទួលបាន​សិទ្ធិ​ពេញលេញ​តាមផ្លូវ​ច្បាប់​ពី​ភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ពីរ គឺ AFP (Agence France-Presse និង ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។



AFP គឺជា​ទីភ្នាក់ងារ​ព័ត៌មាន​របស់​បារាំង​ធំ​លំដាប់​អន្តរជាតិ​លេខ​៣​បន្ទាប់ពី​ទីភ្នាក់ងារ​ព័​ត៌​មា អាមេរិក Associated Press និង​Reuters របស់​ប្រទេស​អង់គ្លេស​។ AFP ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៨៣៥​ដែលមាន​វត្តមាន​ការិយាល័យ​ក្នុងប្រទេស​ចំនួន​១៥០​។

Xinhua គឺជា​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ដ៏​ធំ​មួយ​ដែរ​នៅលើ​ពិភពលោក​។ ទីភ្នាក់ងារ​នេះ​មានកំណើត​កាលពី​ឆ្នាំ​១៩៣១ ហើយ​មាន​ការិយាល័យ​ចំនួន​១៧០​កន្លែង​នៅ​ទូទាំង​សកលលោក​នាពេល​បច្ចុប្បន្ន​នេះ​។

​សារព័ត៌មាន Thmeythmey ទទួលបាន​សិទ្ធិ​ពេញលេញ​តាមផ្លូវ​ច្បាប់​ក្នុងការ​ផ្សព្វផ្សាយ​បន្ត​ព័ត៌មាន​អន្តរជាតិ​ពី​ស្ថាប័ន​ទាំងពីរ​ខាងលើនេះ​។ ព័ត៌មាន​ពី​ស្ថាប័ន​ពីរ​ខាងលើនេះ គឺជា​ព័ត៌មាន​ទុកចិត្ត​បំផុត​៕


© រក្សាសិទ្ធិដោយ thmeythmey.com