កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ ខ្ញុំមានឱកាសប្រកាសបើកស៊ីហ្គេម ព្រោះឆ្នាំ២០២៣ ខ្ញុំនៅក្មេងនៅឡើយ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបជាមួយកម្មករ-ការិនីប្រមាណ១៥០០០នាក់នៅតំបន់ចំការដូង នាព្រឹកនេះ បានច្រានចោលព័ត៌មានស្តីពីការដកខ្លួនចេញពីការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ សម្តេចបានអះអាងសារជាថ្មីថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់មួយនេះនៅឆ្នាំ២០២៣ ។
សារជាថ្មីម្តងទៀត ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការចំណាយផ្សេងៗក្នុងរង្វង់ទឹកប្រាក់ប្រមាណពី៣០០លានទៅ៤០០លានដុល្លារអាមេរិកលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលជាហេតុធ្វើឲ្យកម្ពុជា មិនអាចរៀបចំស៊ីហ្គេមនៅមុនឆ្នាំ២០២៣ ។ ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខ សម្តេច ហ៊ុន សែន រំពឹងថា សម្តេចនឹងមានឱកាសដុតភ្លើងបើកព្រឹត្តិការណ៍ ពីព្រោះឆ្នាំ២០២៣ សម្តេចនៅក្មេងនៅឡើយ។
សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន ដូចខាងក្រោម៖
Tag:
ស៊ីហ្គេម
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com