ជាតិ
សេដ្ឋកិច្ច
​សម្តេច ហ៊ុន សែន​៖«​បើ​មិនចាំបាច់ ច្បាប់​ស្តីពី​ដី​កសិកម្ម ចាំ​ឆ្នាំ​២០៥០​ទៅ​»
08, Nov 2017 , 7:39 pm        
រូបភាព
​សម្តេច​ហ៊ុន សែន នឹង​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ផ្អាក​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ដី​កសិកម្ម ប្រសិនបើ​សម្តេច​យល់ថា​ច្បាប់​នេះ មិនទាន់​ចាំបាច់​។ សម្តេច បញ្ជាក់​៖«​បើ​មិនមែនជា​តម្រូវការ​ទេ គ្មាន​ការចាំបាច់​ទេ កុំទៅ​ធ្វើ​នាំ​ខាត​ពេល​....​បើ​ថា​មិនចាំបាច់ ចាំ​ខ្ញុំ​ប្រាប់​រដ្ឋមន្ត្រី​ថា​ប៉ុណ្ណឹង​បាន​ហើយ ចាំ​ឆ្នាំ​២០៥០»​។ ប្រតិកម្ម​ដូច្នេះ​របស់​នាយករដ្ឋមន្ត្រី គឺ​បន្ទាប់ពី​មានការ​តវ៉ា​ពី​កសិករ អំពី​សេចក្តីព្រាងច្បាប់​នេះ​។



​សម្រាប់​សម្តេច ហ៊ុន សែន ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ច្បាប់​ដែល​ចាំបាច់​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា គឺ​ច្បាប់​ស្តីពី​ការបែងចែក​តំបន់​ដាំ​ដុះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ប្រភេទ​ដំណាំ​ដែល​ស្រប​នឹង​ស្ថានភាព​ដី​។ ​ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ដី​កសិកម្ម​នេះ មាន​១៣​ជំពូក និង​១២១​មាត្រា និងត្រូវបាន​ព្រាង​ចប់​រួចរាល់​តាំងពី​ឆ្នាំ​២០១១ ។

តាមរ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងទៅ ច្បាប់​នេះ​មាន​គោលដៅ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា និង​ចៀសវាង​ឈ្មួញ​ទិញ​ដី​ទុកចោល ដែល​នាំ​ឲ្យ​ខាតបង់​ការរីកចម្រើន​សេដ្ឋកិច្ច​។ 

​ខាងក្រោម​នេះ​ជា​លើកឡើង​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម វេ​ង សាខុន ជាមួយ​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក​៖




Tag:
 ហ៊ុន សែន​
 ​វេ​ង សាខុន​
 ​ ដី​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com