ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុន ចាប់ផ្តើមសង់លំនៅដ្ឋានតម្លៃសមរម្យ នៅកណ្តាលក្រុងភ្នំពេញ
08, Nov 2017 ,
10:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ លំនៅដ្ឋានតម្លៃសមរម្យ ដែលមានទម្រង់ជាអគាស្នាក់នៅរួម ឬខុនដូ មួយគម្រោងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យសាងសង់។ នេះជាគម្រោងរបស់ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍នៅអគារប៊ូឌីង។
ក្រុមហ៊ុន អារ៉ាខាវ៉ា បានបោះទុនវិនិយោគជាង ៧០លានដុល្លារ សង់អគារស្នាក់នៅរួម លើផ្ទៃដីជាង ១,៣ ហិកតា ដែលមានទីតាំងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ (ខាងក្រោយមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ)។ គម្រោងនេះបែងចែកជា២ដំណាក់កាល។ ដំណាក់កាលទី១មាន ១០អគារ ដែលមានកម្ពស់រង្វង់ ២០ជាន់ និងមាន ២០០០បន្ទប់ (unit) ហើយគ្រោងនឹងបញ្ចប់ការសាងសង់មិនឲ្យលើសពីរយៈពេល ៣ឆ្នាំកន្លះ។ លោក អាឡិច យ៉ាស៊ូម៉ូតូ អគ្គនាយកក្រុមហ៊ុន អារ៉ាខាវ៉ា ដែលបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនថា មួយ unit តម្លៃពីជាង ២ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារអាមេរិក។
ទោះយ៉ាងណាព័ត៌មានលម្អិតអំពីការប្រកាសលក់បន្ទប់ខុនដូនេះ ត្រូវរង់ចាំរហូតដល់ដើមឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមលោក អាឡិច ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ខុនដូនៃគម្រោងនេះ នៅថ្ងៃទី៨ខែវិឆ្ឋិកា។
ម្រោងនេះទទួលបានការគាំទ្រពីរដ្ឋាភិបាល ខណៈដែលរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍគម្រោងផ្ទះតម្លៃសមរម្យជូនអ្នកមានចំណូលមធ្យម។ នេះជាគម្រោងទី៣ បន្ទាប់ពីកម្ពុជាមានគម្រោងបែបនេះចំនួនពីរមកហើយនៅទឹកដីខេត្តកណ្ដាល ដែលនៅកៀកភ្នំពេញ ហើយដែលបានប្រកាសបើកការដ្ឋានសាងសង់ កាលពីពេលកន្លងមក។
ប៉ុន្តែគម្រោងនេះ ក្រុមហ៊ុនសាងសង់លំនៅដ្ឋានបែបខុនដូ ដែលខុសពីគម្រោងផ្សេងសាងសង់បែបលំនៅឋានផ្ទះល្វែង។ ត្រង់ចំណុចនេះ លោក អាឡិច យ៉ាស៊ូម៉ូតូ ប្រាប់មូលហេតុយ៉ាងដូច្នេះថា៖«យើងសង់អគាស្នាក់រួមបែបនេះងាយស្រួលសម្រាប់អ្នករស់នៅ ធ្វើការក្នុងក្រុង ព្រោះបើសង់ផ្ទះទាបៗ ត្រូវការដីធំ ដែលត្រូវលើកគម្រោងនៅក្រៅក្រុងឯណោះ»។ លោកបន្តដូនេះទៀតថា៖«បើក្រុមហ៊ុនសង់អគារតម្លៃខ្ពស់វិញ ក្រុមហ៊ុននឹងចំណេញច្រើន ប៉ុន្តែយើងចង់ជួយអ្នកចំណូលមធ្យម។ ក្រុមហ៊ុនចង់ផ្ដល់ឱកាសដល់អ្នកគ្មានលទ្ធភាពទិញអចលនទ្រព្យក្នុងអគារខ្ពស់ដែលមានតម្លៃថ្លៃ»។
អគ្គនាយក្រុមហ៊ុនអារ៉ាខាវ៉ារូបនេះ អះអាងថា លំនៅឋានក្នុងគម្រោងនេះ លក់ជូនប្រជាពលរដ្ឋទូទៅ ដែលទិញសម្រាប់ស្នាក់នៅប៉ុណ្ណោះ ដោយក្រុមហ៊ុនមិនលក់ជូនអ្នកទិញសម្រាប់វិនិយោគនោះទេ។
ក្រុមហ៊ុនមិនតម្រូវឲ្យអតិថិជនបង់ប្រាក់កក់ជាមុននោះទេ។ លោក អាឡិច ថ្លែងដូចនេះថា៖«យើងមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់កក់មុននោះទេ តែយើងមិនអាចឲ្យពួកគាត់រង់ចាំបង់ថ្លៃសរុបនៅពេលបញ្ចប់ការសាងសង់នោះទេ ព្រោះប្រាក់ត្រូវបង់មានចំនួនច្រើន ដូច្នេះហើយយើងផ្ដួចផ្ដើមបង្កើតគណនីសន្សំនៅធនាគារ ដែលអតិថិជនត្រូវដាក់ប្រាក់សន្សំប្រចាំខែ។ ហើយនៅពេលបញ្ចប់ ពលរដ្ឋគ្រាន់តែបង់បង្គ្រប់តម្លៃផ្ទះ ឬខ្ចីធនាគារបន្ថែម នោះគាត់នឹងទទួលបានបន្ទប់»។ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងមិនប្រើប្រាស់ទុនរបស់អតិថិជន សម្រាប់យកមកសាងសង់នោះទេ ដោយក្រុមហ៊ុនត្រូវបោះទុនវិនិយោគផ្ទាល់ខ្លួន ដើម្បីសាងសង់បញ្ចប់គម្រោង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
លំនៅដ្ឋាន
តម្លៃសមរម្យ
ARAKAWA
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម