ជាតិ
សេដ្ឋកិច្ច
លោក ជា សុផារ៉ា ប្រាប់​ពលរដ្ឋ​ថា ប្រយ័ត្ន​ចាញ់បោក​«​អស់ប្រាក់​កក់​»​ក្នុង​វិស័យ​ដីធ្លី
09, Nov 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​អំពាវ​ឲ្យ​ពលរដ្ឋ​យកចិត្តទុកដាក់​ខ្ពស់ ចៀសវាង​ការចាញ់បោក​យកប្រាក់​កក់ តាមរយៈ​ការលើក​គម្រោង​ក្នុង​វិស័យ​អចលនទ្រព្យ​ពី​បុគ្គល​ខិលខូច​។ លោក​ថ្លែង​ដូចនេះ​ថា​៖«​ជួនកាល គេ​គ្រាន់តែ​លើក​ផ្លាក​ប៉ាន​ណូ​មួយ​អស់​តែ ៤០០​ដុល្លារ គូស​បែងចែក​ដីឡូត៍ ដាក់​យកប្រាក់​កក់​ហើយ​ទៅ​បាត់​»​។ លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ មុននឹង​យកប្រាក់​ទៅ​កក់ ក្នុង​គម្រោង​ណាមួយ ហើយ​ជាមួយគ្នានេះ លោក​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ    ដែនដី ត្រួតពិនិត្យ​គម្រោង​ក្នុង​វិស័យ​ដីធ្លី​នីមួយៗ ដែល​ប្រកាស​បើក​ជា​សាធារណៈ​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក ជា សុផារ៉ា ខាងក្រោម​នេះ​៖




​លោក ជា សុផារ៉ា ថ្លែង​បែបនេះ​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន​ជប៉ុន អា​រ៉ា​ខា​វ៉ា នៅ​ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​៕

Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com