ជាតិ
សេដ្ឋកិច្ច
ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ផុតកំណត់ត្រឹមថ្ងៃទី៣០ខែវិច្ឆិកា
× ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដល់អ្នកមិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះសម្រាប់ឆ្នាំ២០១៧ ត្រូវបំពេញកាតព្វកិច្ចពន្ធ ឲ្យបានត្រឹមថ្ងៃទី៣០ខែវិច្ឆិកា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានមួយនេះ។
សេចក្ដីជូនដំណឹងដដែលនេះបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធតាមពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។
ការបង់ពន្ធ អាចធ្វើបាននៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារកាណាឌីយ៉ា ក.អ ធនាគារវឌ្ឍនៈ ឬធនាគារកម្ពុជាសាធារណៈ ៕
© រក្សាសិទ្ធិដោយ thmeythmey.com