ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា៖ វឌ្ឍនាកាកើនកម្លាំង និងទម្រង់លេង តែការបញ្ចប់ទីអាចធ្លាក់ចុះ
10, Nov 2017 ,
10:39 pm
រូបភាព
×
ដោយ:
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលើកឡើងថា កីឡាករ ចាន់ វឌ្ឍនាកា មានការរីកចម្រើនផ្នែកកម្លាំង និងទម្រង់លេងតែមានការធ្លាក់ចុះផ្នែកបញ្ចប់ទី។ កត្តានេះលោកយល់ថា អាចបណ្តាលមកពីរូបគេបានត្រឹមហ្វឹកហាត់តែមិនសូវបានចូលរួមប្រកួត។ លោកសង្ឃឹមថា សម្រាប់ការប្រកួតដែលនៅសល់ វឌ្ឍនា នឹងបានបង្ហាញខ្លួនជាមួយក្រុម Fujieda MYFC។
ក្រោយហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយក្រុមក្របខណ្ឌលីកលំដាប់ទី៣ Fujieda MYFC របស់ជប៉ុនគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា យល់ឃើញថា កីឡាករ ចាន់ វឌ្ឍនាកា មានការរីកចម្រើនខ្លាំងផ្នែកកម្លាំង និងទម្រង់លេង។ តែយ៉ាងណា លោក ឃើញការបញ្ចប់ទីរបស់គេហាក់មានការធ្លាក់ចុះ។ ការលើកឡើងបែប បន្ទាប់ពីកីឡាកររូបនេះមិនអាចសម្រេចឱកាសមាសពីរដងនាជំនួបមិត្តភាពជាមួយមីយ៉ាន់ម៉ា។
«សម្រាប់ វឌ្ឍនាកា បាល់ឱកាសបែបនឹងគាត់កម្រនឹងភ្លាត់ណាស់ ប្រសិនបើកីឡាករផ្សេងពីគាត់យើងអាចគិតថានឹងភ្លាត់ព្រោះ វឌ្ឍនាកា គាត់ពូកែទាត់បាល់របៀបនឹងណាស់ តែពេលខ្លះយើងគិតថាអាចមកពីសំណាងគាត់តិច»។ នេះជាការលើកឡើងរបស់ លោក ប្រាក់ សុវណ្ណារ៉ា ដែលបានបរាជ័យសម្រាប់ការដឹងនាំក្រុមជម្រើសជាតិលើកដំបូង។
ទោះបីយ៉ាងនេះក្តីគ្រូបង្វឹកឈ្មោះក្រៅហៅ«ទូច»រូបនេះ ចាត់ទុកការខកខានឱកាសមាសឬអាចនិយាយបានថាធ្លាក់ការសម្រេចទីរបស់ វឌ្ឍនាកា អាចបណ្តាលមកពីឱកាសលេងនៅជប៉ុនចរបស់គេតិចពេក។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងពិបាកប៉ាន់ស្មានណាស់ បើ វឌ្ឍនាកា មានឱកាសចូលលេងច្រើនទើបយើងអាចវិនិច្ឆ័យថាសមត្ថភាពគាត់ឡើងឬក៏ចុះខ្សោយ ព្រោះការហ្វឹកហាត់ខុសពីការប្រកួត។ តែបើនិយាយពីកម្លាំង និងការយល់ដឹងពីរបៀបលេងគឺគាត់មានការកើនឡើងហើយការសម្រេចទីហាក់មានការធ្លាក់ចុះ សូម្បីតែការទាត់ Free Kick ក៏មិនសូវចំគោលដៅដែរ នេះអាចនិយាយបានថាដោយសារគាត់មានឱកាសលេងនៅជប៉ុនតិចពេក»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រាក់ សុវណ្ណារ៉ា
ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម