អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​ពិភពលោក​ជាច្រើន​នឹង​បង្ហាញ​វត្តមាន​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​
11, Nov 2017 , 7:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ, នាយករដ្ឋមន្រ្តីរុស្ស៊ូ ឌីមីឌ្រី ម៉េដវ៉េដេវ នឹងចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ, នាយករដ្ឋមន្រ្តីរុស្ស៊ូ ឌីមីឌ្រី ម៉េដវ៉េដេវ នឹងចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន
 
កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ចាប់​ផ្ដើមឡើង​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ដោយមាន​ហ្វីលីពីន​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​។ មេដឹកនាំ​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​១០ និង​មេដឹកនាំ​ពិភពលោក​ជាច្រើន​ទៀត​នឹងមាន​វត្តមាន​ក្នុងជំនួប​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ ដែល​ធ្វើឡើង​ចំ​ខួប​ទី​៥០ នៃ​ការបង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។​

 
​ក្រសួងការបរទេស​ហ្វីលីពីន​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា បានប្រកាស​បញ្ជី​ឈ្មោះ​មេដឹកនាំ​តំបន់ និង​ពិភពលោក ដែល​ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រដ្ឋធានី​ម៉ានីល​។ បើតាម​សារព័ត៌មាន Rappler អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន Robespierre Bolivar និយាយថា កិច្ចប្រជុំ​ជា​ហូរហែរ​នេះ គឺជា​ជួបជុំ​មេដឹកនាំ​ពិភព​លោកធំ​បំផុត​ក្នុង​អាណត្តិ​ហ្វីលីពីន​ធ្វើជា​ប្រធាន​ប្ដូរ​វេន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៧ ។​
 
​អ្នកនាំពាក្យ​ខាងលើ​ក៏បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន​ដែល​នឹង​បង្ហាញខ្លួន​ក្នុង​កិច្ចប្រជុំ​ឆ្នាំនេះ​រួមមាន​៖
១. ព្រះ​ចៅ​ស៊ុ​លត​ង់​ព្រុយ​ណេ ណា​ស្សា​ណា​ល់ ប៊ុល​គៀ​
២. នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន​
៣. ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូក វី​ដូ​ដូ​
៤. នាយករដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត​
៥. នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់​
៦. ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី​
៧. នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​
៨. នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា​
៩. នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក​។​
 
​ក្រៅពី​មេដឹកនាំ​អាស៊ាន មេដឹកនាំ​ប្រទេស​ដៃគូ​ពិភាក្សា​របស់​អាស៊ាន​មួយចំនួនទៀត ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ហ្វីលីពីន​ដែរ​ដូចជា​៖
១. នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ា​ល់ខម ធើ​ន​ប៊ូល​
២. នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ​
៣. នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង​
៤. ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស​
៥. នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ​
៦. នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី​
៧. នាយករដ្ឋមន្ត្រី នូ​វែ​ល សេ​ឡង់ ចា​ស៊ីន​ដា អា​ឌើ​ន​
៨. នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ឌ្រី ម៉េ​ដ​វ៉េ​ដេ​វ​
៩. ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន​
១០. ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​
១១ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស​៕ 
 
 

Tag:
 អាស៊ាន​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com