ជាតិ
សេដ្ឋកិច្ច
បុណ្យ​សមុទ្រ នឹងធ្វើ​នៅ​ខេត្ត​កែប ពីថ្ងៃ​ទី ២២-២៤ ខែធ្នូ
11, Nov 2017 , 8:19 pm        
រូបភាព
ដោយ:
 បុណ្យ​សមុទ្រ​លើក​ទី​៦ ឆ្នាំ​២០១៧​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​២៤ ខែធ្នូ ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃ​បង អ​នាគ គឺ​បច្ចុប្បន្ន​»​។​


​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ការ​ប្រារព្ធ​បុណ្យ      សមុទ្រ​នៅ​ខេត្ត​កែប​នេះ ក្នុង​គោលបំណង​អបអរសាទរ​ឆ្នេរសមុទ្រ​កម្ពុជា ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក និង​បន្ត​ជំរុញ​ការអភិរក្ស ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​តំបន់ឆ្នេរ​។​
 
​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ នឹងមាន​ផ្សាយ​ផ្ទាល់​តាម​ស្ថានីយ៍ទូរទស្សន៍​នានា នូវ​ការសម្ដែង​ទស្សនីយភាព​សិល្បៈ​ខ្មែរ និង​អន្តរជាតិ ការប្រគំ​តន្ត្រី និង​ការបាញ់​កាំជ្រួច​សាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ព្រមទាំង​ក្បួនព្យុហយាត្រា​ផងដែរ ។ ក៏មានដែរ មហោស្រព​អន្តរជាតិ​ម្ហូបអាហារ ស្រា និង​ភេសជ្ជៈ តាំង​ពិ​ព័រ​ណ៌​ផលិតផល​-​ទេសចរណ៍ និង​ផលិត​ល​ក្នុងស្រុក  និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ និង​កម្មវិធី​កីឡា​ជាច្រើន​ទៀត​៕
 

Tag:
 ក្រសួងទេសចរណ៍​
 ​ បុណ្យ​សមុទ្រ​
 ​ កែប​
© រក្សាសិទ្ធិដោយ thmeythmey.com