អន្តរជាតិ
នយោបាយអន្តរជាតិ
ម៉ារីម៉ា និងស្វាមី ជួបសម្ដេច ហ៊ុន សែន ក្នុងពិធីទទួលទានអាហារពេលល្ងាច រូបពីហ្វេសប៊ុកតារាភាពយន្តហ្វីលីពីនលោកDingdong Dantes ស្វាមីនាង Marian Rivera ហៅ«ម៉ារីម៉ា»
×
បើតាមសារព័ត៌មាន Rappler របស់ហ្វីលីពីន បានបង្ហាញពីវត្តមានតារាល្បីមួយគូនេះ ដែលបានឈរពីក្រោយសម្ដេច ហ៊ុន សែន អង្គុយក្នុងតុទទួលទានអាហារពេលល្ងាច ដែលជាការរៀបចំដោយអតីតប្រធានាធិបតីនិងជាអ្នកតំណាងឲ្យខេត្តខេត្តប៉ាំប៉ាងហ្គា លោកស្រី Gloria Macapagal-Arroyo ។ ប៉ុន្តែសារព័ត៌មានដដែលនេះ មិនបានលម្អិតពីកិច្ចសន្ទនារវាងសម្ដេច ហ៊ុន សែន និងតារាភាពយន្តល្បីរបស់ហ្វីលីពីននេះឡើយ។
សម្ដេច ហ៊ុន សែន ទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្រោមប្រធានបទ «រួមគ្នាជាដៃគូរដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ។
ក្រៅពីការចូលរួមកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងជួបពិភាក្សាទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេសមួយចំនួនដូចជា ជួបជាមួយនាយករដ្ឋមន្ដ្រីចិន លោក លឺ ខឺឈាង, នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក ម៉ាលខុម ថើនបុល,នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិនឌ្រា មូឌី, នាយករដ្ឋមន្ដ្រីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com