អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការទូត​ឡាវ​៖ ឡាវ មាន​កិត្តិយស និង​មោទកភាព​ចំពោះ​ដំណើរ​ទស្សនកិច្ច​លោក​ស៊ី ជិន​ពីង
12, Nov 2017 , 12:59 pm        
រូបភាព
ដោយ:
 ​​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ឡាវ ។ ក្រុង​វៀងចន្ទន៍ ក៏​រំពឹង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយនឹង​ក្រុង​ប៉េកាំង​ផងដែរ ។​

 
​លោក​រដ្ឋមន្ត្រីការបរទេស​ទេស​ឡាវ Saleumxay Kommasith នៅ​ថ្ងៃ​១០ វិច្ឆិកា បាន​ឲ្យ​ដឹងថា ឡាវ និង​ចិន គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ចំនួន​១៧ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​ប្រធានាធិបតី​ចិន​ទៅកាន់​ឡាវ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ The Vientiane Times ។ 
 
​សូម​ជម្រាប​ផងដែរ​ថា លោក​ប្រធានាធិបតី ស៊ី ជិន​ពីង នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​ឡាវ​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៤ វិច្ឆិកា តាម​ការអញ្ជើញ​របស់​លោក ប្រធានាធិបតី​ឡាវ Bounnhang Vorachith ។ នេះ គឺជា​ជាការ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​បំផុត​ហើយ​របស់លោក បន្ទាប់ពី​លោក ជាប់​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ប្រមុខ​ការទូត​ឡាវ បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង គឺជា​ព្រឹ​តិ្ត​ការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឡាវ​-​ចិន ។ លោក ថែមទាំង​លើកឡើង​៖« យើង ពិត​ជាមាន​កិត្តិយស មោទកភាព និង​រីករាយ ហើយ យើង បាន​ត្រៀមលក្ខណៈ​រួចស្រេច​ដើម្បី​ស្វាគមន៍​លោក​ស៊ី ជិន​ពីង​»៕ 

Tag:
 ឡាវ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com