ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើការសើចអាចបំបាត់ការឈឺចាប់បានទេ?
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា អ្នកដែលសើចច្រើនគឺជាវិធីដែលទទួលបានថ្នាំដ៏ល្អបំផុត។
ការសិក្សាបានរកឃើញថា អ្នកដែលត្រូវបានគេធ្វើឲ្យសើច តាមរយៈការមើលវីដេអូកំប្លែងនោះ គឺមានឱកាសទន់កាន់តែខ្លាំងនឹងភាពឈឺចាប់រហូតដល់បីដងឯណោះ។ សម្រាប់អ្នកដែលមើលវីដេអូមិនកំប្លែងបែរជាមានការឈឺចាប់កាន់តែខ្លាំងទៅវិញ។ ប៉ុន្តែការសើចតែឯគឺមិនមានឥទ្ធិពលអ្វីទៅលើការធន់នឹងភាពឈឺចាប់ដូចអ្នកដែលសើចជាក្រុមឡើយ។
ដោយសារតែវាគ្រាន់តែជាការសិក្សាដ៏តូចមួយប៉ុណ្ណោះ ដូច្នេះយើងមិនអាចទាញសេចក្តីសន្និដ្ឋានជាសកលបានថា ការសើចពិតជាវិធីដ៏ល្អក្នុងការបំបាត់ការឈឺចាប់នោះទេ។ ដូច្នេះទាល់តែមានការសិក្សាកាន់តែច្រើន និងទ្រង់ទ្រាយធំជាងនេះថែមទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com