កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទទួលបាន​កូនស្រី​ទី​២ ពី​មិត្តស្រី Georgina
13, Nov 2017 , 4:03 pm        
រូបភាព
Cristiano Ronaldo ទទួលបាន​កូន​ទី​៤ ក្រោយ​នាង Georgina Rodriquez សម្រាល​បានកូន​ស្រី​ម្នាក់ទៀត នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ទូរទស្សន៍​មួយ​បាន​ទម្លាយ​ថា​រូបគេ​បាន​ក្បត់ចិត្ត​មិត្តស្រី​ខ្លួន​។



​តារា​ឆ្នើម​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបថត​មិត្តស្រី​របស់គេ​គឺ​នាង Georgina Rodriquez អោប​កូនស្រី​ទើបនឹង​កើត​នៅលើ​ទ្រូង និង​កូនប្រុស​ច្បង​ឈ្មោះ Cristiano Jr នៅលើ​បណ្តាញ​សង្គម Instagram ផ្ទាល់​របស់គេ​ដោយ​សរសេរថា​៖«Alana Martina ទើបតែ​កើត​! ទាំង Geo និង Alana អ្នក​ទាំងពីរ​មាន​សុខភាព​ល្អ​! ហើយ​យើងទាំងអស់គ្នា​មាន​សុភមង្គល​ណាស់​!»​។​
 
A Alana Martina acaba de nascer! Tanto a Geo como a Alana estão muito bem! Estamos todos muito felizes! ❤️ A post shared by Cristiano Ronaldo (@cristiano) on Nov 12, 2017 at 12:19pm PST

​ក្រុមគ្រួសារ​របស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម Manchester United បានមក​សម្រាលកូន​នៅឯ​មន្ទីរពេទ្យ Hospital Quiron Universal នាទី​ក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ​ទី​១២ ខែវិច្ឆិកា​។​



​ក្រោយ​បង្កើតបាន​កូនភ្លោះ​២​នាក់​កាលពី​ប៉ុន្មាន​ខែ​មុន​ដោយ​ប្រើ​សេវា​ពពោះ​ជំនួស​នោះ ទារិកា Alana Martina ជា​កូនស្រី​ទី​២​ហើយ​ក្នុងចំណោម​កូន​ទាំង​៤ របស់ CR7 និង​ជា​កូន​ទី​១​របស់​នាង Georgina Rodriquez៕





Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Georgina Rodriquez
© រក្សាសិទ្ធិដោយ thmeythmey.com