ពីនេះ ពីនោះ / មិនយល់...!
ស្លាប់​ទៅវិញ ក៏​មិន​យក​អ្វី​ទៅតាម​បានដែរ !
14, Nov 2017 , 8:39 am         1429
រូបភាព
ដោយ: ថ្មីៗ

​បទ ជាប់​ទង​

-​រឿង​ជាក់ស្តែង ថ្លែង​តាម​តា ថា​តាម​ដឹង​
​គិត​ហើយ​ថ្លឹង ដឹងថា​ល្អ ត​ចែក​ទៀត​
​ជូន​ដល់​មិត្ត គិត​ខ្លួនឯង ស្វែង​លៃ​ឆ្លៀត​
​កើត​មួយ​ជាតិ ជាតិ​សាសន៍​ណា ថា​ដូចគ្នា​។​

-​មាន​ទ្រនំ ធំ​ឬ​ល្មម ខ្ទម​ស្លឹក​ស្បូវ​
​ជិត​ឆ្ងាយ​ផ្លូវ ត្រូវការ​ស្នាក់ ហាក់​មួយគ្រា​
​ខ្មៅ​ឬ​ស ល្អ​អាក្រក់ តក់​ទក​យារ
​ក្តៅ​រងារ ទារ​យ៉ាងខ្លាំង តាំង​មួយ​គ្រែ​។

-​រឿង​ហូបចុក ស្តុក​យ៉ាងណា ថា​កំណត់​
​បើតាម​កត់ អត់​លើស​អ្វី បី​ពេល​ដែរ​
​ឡាន​ទំនើប ទើប​ប្តូរផ្លាស់ ចាស់​ច្នៃ​កែ​
​ចាស់​ក្មេង​ដែរ តែ​ជិះ​ផ្អែក ចែក​ស្មើគ្នា​។​

-​មួយ​កៅអី ស្រី​ដូច​ប្រុស ខុស​ត្រង់ណា​
​រៀល​ដុល្លារ ថា​អ្នក​ហ៊ាន មាន​ធូរធា​
​នាម​សេដ្ឋី ល្បី​យសស័ក្តិ ហាក់ដូច​គ្នា 
​អាច​ត្រឹម​ជា ទារ​មក​ចាត់ កាត់​ត្រឹម​គ្រប់​។​

-​តាម​ត្រូវការ  ថា​មិនអាច សាច​បាច​សល់​
​រឿង​អ្វី​ខ្វល់ ដល់​លោភលន់ ធន​ងោះ​ងប់​
​កេងប្រវ័ញ្ច កាញ់​ប្រយោជន៍ បោច​បេះ​គ្រប់​
​ល្មោភ​ល្មម​ទប់ ឈប់​ឥស្សា ស្តារ​កេរ្តិ៍ឈ្មោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង