កំណាព្យ
ពីនេះ ពីនោះ
ស្លាប់ទៅវិញ ក៏មិនយកអ្វីទៅតាមបានដែរ !
×
បទ ជាប់ទង
-រឿងជាក់ស្តែង ថ្លែងតាមតា ថាតាមដឹង
គិតហើយថ្លឹង ដឹងថាល្អ តចែកទៀត
ជូនដល់មិត្ត គិតខ្លួនឯង ស្វែងលៃឆ្លៀត
កើតមួយជាតិ ជាតិសាសន៍ណា ថាដូចគ្នា។
-មានទ្រនំ ធំឬល្មម ខ្ទមស្លឹកស្បូវ
ជិតឆ្ងាយផ្លូវ ត្រូវការស្នាក់ ហាក់មួយគ្រា
ខ្មៅឬស ល្អអាក្រក់ តក់ទកយារ
ក្តៅរងារ ទារយ៉ាងខ្លាំង តាំងមួយគ្រែ។
-រឿងហូបចុក ស្តុកយ៉ាងណា ថាកំណត់
បើតាមកត់ អត់លើសអ្វី បីពេលដែរ
ឡានទំនើប ទើបប្តូរផ្លាស់ ចាស់ច្នៃកែ
ចាស់ក្មេងដែរ តែជិះផ្អែក ចែកស្មើគ្នា។
-មួយកៅអី ស្រីដូចប្រុស ខុសត្រង់ណា
រៀលដុល្លារ ថាអ្នកហ៊ាន មានធូរធា
នាមសេដ្ឋី ល្បីយសស័ក្តិ ហាក់ដូចគ្នា
អាចត្រឹមជា ទារមកចាត់ កាត់ត្រឹមគ្រប់។
-តាមត្រូវការ ថាមិនអាច សាចបាចសល់
រឿងអ្វីខ្វល់ ដល់លោភលន់ ធនងោះងប់
កេងប្រវ័ញ្ច កាញ់ប្រយោជន៍ បោចបេះគ្រប់
ល្មោភល្មមទប់ ឈប់ឥស្សា ស្តារកេរ្តិ៍ឈ្មោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com