ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានខកខានទៅចូលរួមការប្រកួត FIFA World Cup នៅរុស្ស៊ី និងជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៨ បន្ទាប់ពីរងបរាជ័យក្នុងការប្រកួត Play-off ជាមួយស៊ុយអែត។
អ្នកចាំទីវ័យ៣៩ឆ្នាំនេះបានសុំទោសទៅកាន់មិត្តរួមក្រុមទាំងអស់ដោយលើកឡើងថា៖ វាជាក្តីអាម៉ាស់បំផុតក្នុងការប្រកួតជាផ្លូវការចុងក្រោយរបស់ខ្ញុំ ស្របពេលដែលពួកយើងទទួលរងបរាជ័យដើម្បីឈានទៅ World Cup»។
សម្រាប់ស៊ុតអែតវិញ ជាក្រុមទី២៩ហើយដែលបានកៅអីទៅ World Cup នៅរុស្ស៊ីឆ្នាំ២០១៨ ហើយនៅរង់ចាំតែ៣ប្រទេសទៀតប៉ុណ្ណោះក្រោយប្រកួតវគ្គ Play-off ដើម្បីបង្គ្រប់ទាំង៣២ក្រុម៕
៦ប្រទេសដែលត្រូវប្រជែងគ្នាយក៣កៅអីចុងក្រោយរួមមាន៖
ហុងឌូរ៉ាស vs អូស្ត្រាលី (ជើងទី១ ស្មើ ០-០)
-នូវែលសេឡង់ vs ប៉េរូ (ជើងទី១ ស្មើ ០-០)
-ដាណឺម៉ាក vs សាធារណរដ្ឋអៀរឡង់ (ជើងទី១ ស្មើ ០-០)