បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ការលក់ដូរកម្រងផ្កាពាក់ក្បាលសម្រាប់ទេសចរ មិនសូវកប នៅគិរីរម្យ
× ស្រី ស ជានារីជំទង់ម្នាក់ដែលលក់កម្រងផ្កាសម្រាប់អ្នកទេសចរស្ត្រីនៅលើរមណីយដ្ឋានភ្នំគិរីរម្យ។ ស្រី ស ប្រាប់នាយ យ៉ាន ថានាងមិនបានទៅសាលារៀនទេ ហើយមកលក់កម្រងផ្កានេះតាំងពីនាងនៅតូចម្លេះ។ ស្រី ស បញ្ជាក់ថានាងមិនបានទៅកាចផ្កាព្រៃដើម្បីក្រងឡើយ តែជាផ្កាដែលទើបជ្រុះធ្លាក់ពីមែកតែប៉ុណ្ណោះ។ ទោះមិនបានយល់ដឹងអ្វីច្រើនពីការថែរក្សា ឬអភិរក្ស ប៉ុន្តែ ស្រី ស ចង់ប្រាប់នាយ យ៉ាន ថានាងមិនបានកាត់ ឬកាប់រុក្ខជាតិដែលស្ថិតនៅក្នុងឧទ្យានជាតិសុរាម្រឹតកុសមៈគិរីរម្យ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ របរលក់កម្រងផ្កា ក៏មិនសូវមានមានដំណើរការល្អប៉ុន្មានដែរបច្ចុប្បន្ននេះ។ កម្រងផ្កាមួយតម្លៃពី ៤០០០រៀល ទៅ៥០០០រៀល។
សូមស្តាប់បទសម្ភាសរបស់នាយ យ៉ាន ខាងក្រោមនេះពីរមណីយដ្ឋានភ្នំគិរីរម្យ
Tag:
គិរីរម្យ
ផ្កា
កម្រងផ្កា
ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com