កីឡាជាតិ
ជាតិ
កម្ពុជា​ចាត់ទុក​ហ្ស៊​កដា​នី​ជា​ក្រុម​ខ្លាំង​តែ​គ្រូបង្វឹក​ក្រុម​នេះ​ថា​កម្ពុជា​ជា​ក្រុម​ដែល​មិនអាច​មើលរំលង​
14, Nov 2017 , 1:48 pm        
រូបភាព
ដោយ:
​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ហ្ស៊​កដា​នី​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 នា​ម៉ោង​៦ :៣០នាទីល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ទោះបី​គ្រូបង្វឹក​កម្ពុជា​ចាត់ទុក​ហ្ស៊​កដា​នី​ជា​ក្រុម​ដែល​សមត្ថភាព​ខ្ពស់ជាង​ខ្លួន​ក៏ដោយ តែ​គ្រូបង្វឹក​ក្រុម​នេះ​និយាយថា កម្ពុជា​ជា​ក្រុម​ខ្លាំង​ដែល​មិនអាច​មើលស្រាល​បាន​។



​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុក​ហ្ស៊​កដា​នី​ជា​ក្រុម​ខ្លាំង​ដែល​លោក​មិន​ធ្លាប់​ជួប​កន្លងមក​ក្នុង​អាជីព​ជា​គ្រូបង្វឹក​។ ការចាត់ទុក​បែបនេះ​ដោយសារ​លោក​មើលឃើញថា សមាជិក​ក្រុម​របស់​ហ្ស៊​កដា​នី​ភាគច្រើន​មាន​កម្ពស់​ខ្ពស់​ពោរ​ព​ញ​ដោយ​ថាមពល និង​បច្ចេកទេស​ខ្ពស់​បើ​ធៀប​នឹង​កីឡាករ​កម្ពុជា​។ ទោះបី​យ៉ាងនេះ​ក្តី ទាំង​គ្រូបង្វឹក និង​កីឡាករ​សុទ្ធតែ​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ជំនួប​ជើង​ទី​២​ជាមួយ​ហ្ស៊​កដា​នី​។

​ទន្ទឹមនឹងនេះ លោក Jamal Abu Abed គ្រូបង្វឹក​ដែល​ទើប​តែងតាំង​ថ្មី​របស់​ហ្ស៊​កដា​នី​បាន​លើកឡើងថា កម្ពុជា​ជា​ក្រុម​ដែលមាន​កីឡាករ​ល្អៗ​ច្រើន​ដែល​លោក​មិនអាច​មើលរំលង​បាន​។ តែ​យ៉ាងណា លោក​អះអាងថា ហ្ស៊​កដា​នី​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុង​ការលេង​១០០​ភាគរយ​ជាមួយ​កម្ពុជា​សម្រាប់​ជំនួប​យប់​នេះ​។ ការប្រកួត​នៅ​យប់​នេះ​នឹង​ក្លាយ​ជំនួប​មួយ​ដ៏​តានតឹង​ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​ដើម្បី​រក្សា​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។ គ្រូបង្វឹក​រូបនេះ​បាន​និយាយថា កម្ពុជា​ត្រូវការ​ឈ្នះ​ដើម្បី​សាង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា រីឯ​ក្រុម​លោក​ត្រូវការ​ឈ្នះ​ដើម្បី​បាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​។        

​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រឈម​ជា​ក្រុម​ភ្ញៀវ​ហ្ស៊​កដា​នី​ដែល​លោក​គិតថា​ជា​ក្រុម​ខ្លាំង​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 ជើង​ទី​២​នៅ​ម៉ោង​៦:៣០នាទីល្ងាចថ្ងៃទី​១៤ វិច្ឆិកា នា​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ជំនួប​ជើង​ទី​១​កម្ពុជា​បាន​ប្រកួត​ចាញ់​ហ្ស៊​កដា​នី​ក្នុង​លទ្ធផល ៧-០​។

​សម្រាប់​ការជួប​ជាមួយ​ហ្ស៊​កដា​នី​នៅ​យប់​នេះ ជា​ជំនួប​ចុងក្រោយ​សម្រាប់​ការដឹកនាំ​របស់ លោក ប្រាក់ សុវណ្ណារ៉ា ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ ប៉ុន្តែ​ប្រសិនបើ​កម្ពុជា​អាច​យកឈ្នះ ឬ​ស្មើ​ជាមួយ​ហ្ស៊​កដា​នី​តំណែង​ជា​គ្រូបង្វឹក​របស់លោក សុវណ្ណារ៉ា អាច​ស្ថិតក្នុង​ការពិចារណារ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

​គួរ​បញ្ជាក់ថា នេះ​ជា​ជំនួប​លើក​ទី​២​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​ដែល​ដឹកនាំ​ឲ្យ​បឹងកេត​គ្រង​ជើងឯក​ក្របខណ្ឌ​លី​ក​កំពូល​ឆ្នាំ​២០១៦​រូបនេះ ខណៈ​លើក​ទី​១​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ចាញ់​មី​យ៉ាន់​ម៉ា ២-១ កាលពី​ថ្ងៃទី​៩ វិច្ឆិកា កន្លងទៅ​៕


Tag:
 AFC Asian Cup
  ប្រាក់ សុវណ្ណារ៉ា​
  Jamal Abu Abed
© រក្សាសិទ្ធិដោយ thmeythmey.com