ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​វីតាមីន E អាច​បន្ថយ​ភាព​ភ្លេចភ្លាំង​បានទេ​?
15, Nov 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​វីតាមីន E រាល់ថ្ងៃ​អាចជួយ​ដល់​អ្នក​ដែលមាន​បញ្ហា​ភ្លេចភ្លាំង​ច្រើន​បាន​។ យ៉ាងណាមិញ ការដែល​ប្រើ​វីតាមីន E ក្នុង​កម្រិត​មួយ​ខ្ពស់​គឺ​មិនមាន​សុវត្ថិភាព ឬ​មិន​ស័ក្តិសម​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ ហើយក៏​មិនគួរ​ប្រើ​ដោយ​គ្មាន​ការណែនាំ​ពី​គ្រូពេទ្យ​ដែរ​។​



​រឿងនេះ​បានមកពី​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​មនុស្ស​ចំនួន ៦១៣​នាក់​ដែលមាន​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ពី​កម្រិត​តិចតួច​ទៅ​មធ្យម ដែល​កំពុងតែ​ទទួលបាន​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ Acetylcholinesterase Inhibitors (AchE inhibitors)​។​

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ការព្យាបាល​ដោយ​បន្ថែម​វីតាមីន E រាល់ថ្ងៃ ដែលជា​ថ្នាំ​ជំងឺ​ភ្លេចភ្លាំង​មួយ​ប្រភេទ​ទៀត​ឈ្មោះ Memantine ឬ​ប្រើ​ផ្សំគ្នា​ទាំងពីរ​តែម្តង ថា​តើ​វា​មាន​ភាព​ធូរស្បើយ​ដែរឬទេ​។​

​នៅពេល​ប្រៀបធៀប​ជាមួយនឹង​ថ្នាំ Placebo ពួកគេ​បាន​រកឃើញថា ក្នុង​រយៈពេល​សិក្សា​ជា​មធ្យម ២​ឆ្នាំ អ្នក​ដែល​ប្រើ​ថ្នាំ​វីតាមីន E តែមួយ​មុខ​ឃើញថា មានការ​ថយចុះ​អាកា​រៈ​នៃ​ភាព​ភ្លេចភ្លាំង​ជាង​អ្នក​ដែល​ប្រើ​ថ្នាំ Placebo​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការដែល​សម្រេចចិត្ត​ប្រើ​ថ្នាំ​វីតាមីន E ដោយ​ខ្លួនឯង និង​មិនបាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​នោះ​គឺជា​រឿង​ល្អ​ឡើយ ព្រោះ​វា​អាចមាន​បញ្ហា​ច្រើន​ចំពោះ​សុខភាព​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com