កីឡាអន្តរជាតិ
អន្តរជាតិ
កៅអី World Cup 2018 នៅ​រុស្ស៊ី រង់ចាំ​ក្រុម​៣​ទៀត​ប៉ុណ្ណោះ​!
14, Nov 2017 , 8:19 pm        
រូបភាព
​តើ​សាធារណរដ្ឋ​អៀរ​ឡង់ និង​ដា​ណឺ​ម៉ាក​មាន​លទ្ធផល​យ៉ាងណា​នៅ​យប់​នេះ​? តើ​អូស្ត្រាលី​អាច​យកជ័យ​ជម្នះ​លើ​ភ្ញៀវ​ហុង​ឌូ​រ៉ា​ស​ដែរ​ទេ​? ចុះ​ដំណើរ​របស់​នូ​វែ​ល​សេ​ឡង់​នៅ​ទឹកដី​ប៉េ​រូ នឹង​ក្លាយជា​យ៉ាងណា​? ក្រុម​ដែល​ឈ្នះ​ការប្រកួត​ទាំងនេះ នឹង​ទទួលបាន​កៅអី​សម្រាប់​ការប្រកួត FIFA World Cup ឆ្នាំ​២០១៨ ខណៈ​២៩​ក្រុម​ផ្សេងទៀត​កំពុង​រង់ចាំ​រួចជាស្រេច​។​



​ក្រុម​ជម្រើសជាតិ​ចំនួន​២៩​នៅ​ជុំវិញ​ពិភពលោក​ដែល​បាន​ឈានទៅ​ប្រជែង​ពានរង្វាន់​កីឡាបាល់ទាត់​លំដាប់​ទី​១​នេះ រួមមាន ម្ចាស់ផ្ទះ​រុស្ស៊ី ម្ចាស់​ជើងឯក​៥​សម័យ​ប្រេ​ស៊ី​ល ម្ចាស់​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់ អា​ហ្ស​ង់​ទីន បែលហ្ស៊ិក កូ​ឡុំ​ប៊ី កូ​ស្តា​រី​កា ក្រូ​អាស៊ី អេ​ហ្ស៊ី​ប អង់គ្លេស បារាំង អ៊ី​ស្លង់ អ៊ីរ៉ង់ ជប៉ុន ម៉ិ​ក​ស៊ិ​ក ម៉ា​រ៉ុ​ក នី​ហ្សេ​រី​យ៉ា ប៉ា​ណា​ម៉ា ប៉ូឡូញ ព័រ​ទុយ​ហ្គា​ល់ អា​រ៉ា​ប៊ី​សា​អូឌីត សេ​ណេ​ហ្គា​ល់ ស៊ែ​ប៊ី កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ ស៊ុយអែត ស្វី​ស ទុយ​នេ​ស៊ី និង​អ៊ុយ​រូ​ហ្គា​យ​។​

​ដោយឡែក ៦​ប្រទេស​ដែល​ត្រូវ​ប្រជែង​យក ៣​កៅអី​ចុងក្រោយ​ដើម្បី​បង្គ្រប់ ៣២​ក្រុម មានដូចជា ដា​ណឺ​ម៉ាក​ត្រូវ​ស្វាគមន៍​សាធារណរដ្ឋ​អៀរ​ឡង់ វគ្គ Play-off ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី​១៤ ខែវិច្ឆិកា ខណៈ ហុង​ឌូ​រ៉ា​ស់ ត្រូវ​ជួប​អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ ប៉ះ ប៉េ​រូ ជើង​ទី​២​ដូចគ្នា នៅ​រាត្រី​ថ្ងៃទី ១៥ ខែវិច្ឆិកា​។ កាលពី​ជើង​ទី​១ ទាំង​៣​គូខាងលើ ស្មើគ្នា ០-០ ទាំងអស់​៕


Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com