ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
សៀវភៅកំណាព្យ៖«ការវិវត្តផ្នត់គំនិតខ្មែរសម័យកាលឌីជីថល»ចេញលក់ហើយ!
13, Dec 2017 ,
8:39 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ដោយសង្កេត និងយល់ឃើញថា អាជីពកំណាព្យខ្មែរកំពុងឈានទៅរកការបាត់បង់ពីទីផ្សារនៃប្រទេសកម្ពុជានោះសារព័ត៌មានអេឡិចត្រូនិកថ្មីៗបានចំណាយពេលជាង១ឆ្នាំដើម្បីផលិតសៀវភៅកំណាព្យដែលមានចំណងជើងថា៖«ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល»។ សៀវភៅដែលមានកម្រាសប្រមាណជា១៧០ទំព័រ បានចេញលក់នៅលើទីផ្សាររួចហើយ។ សៀវភៅកំណាព្យនេះ មានដាក់លក់នៅតាមស្តង់លក់កាសែត តាមបណ្ណាគារ និងតាមបណ្តាផ្សារនានានៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ សៀវភៅកំណាព្យនេះ មានតម្លៃ១ម៉ឺនរៀលក្នុងមួយក្បាល។
តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អានសៀវភៅមួយក្បាលនេះ អនុញ្ញាតឲ្យអ្នកអានអាចយល់ដឹងពីជីវិតពិតរបស់កម្ពុជាក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អានកំណាព្យដើម្បីទទួលព័ត៌មាន។
អត្ថបទភាគច្រើននិយាយពីជីវិតបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។
តំណាងសារព័ត៌មានថ្មីៗបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថាប័នរបស់ខ្លួនផលិតសៀវភៅមួយក្បាលនេះឡើង ព្រោះ អាជីពកំណាព្យសឹងតែបាត់ខ្លួនពីទីផ្សារនៃប្រទេសកម្ពុជាទៅហើយ។ ឥឡូវនេះ បើចេះអាជីពកំណាព្យ តើទៅរកការងារធ្វើនៅឯណា? កំណាព្យ មិនត្រឹមតែជាអាជីពមួយប៉ុណ្ណោះទេ។ តែកំណាព្យជាផ្នែកមួយនៃអក្សសាស្ត្រ ជាផ្នែកមួយនៃសិល្បៈ និងជាផ្នែកមួយនៃមនោគមន៍វិជ្ជាដ៏ស៊ីជម្រៅ។
មិនត្រឹមតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ក៏បានដែរ។ ចូលរួមថែរក្សា ការពារកំណាព្យកុំឲ្យបាត់បង់ មានន័យថា ចូលរួមថែរក្សាវប្បធម៌ខ្មែរ។
ទំនាក់ទំនងទិញ៖ កញ្ញា សុភ័ក្ររ៉ាត់ ០១៧ ៩៩៨ ៩៤១ រឺ ០១០ ៥៦៧ ២០២
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សៀវភៅកំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម