ពីនេះ ពីនោះ / មិនយល់...!
«​ប្រាថ្នា​»​ចង់បាន និង​«​ប្តេជ្ញា​» ធ្វើ​ឲ្យ​បាន​
15, Nov 2017 , 7:39 am         546
រូបភាព
ដោយ: ថ្មីៗ
​សារ​ធាណ​ជន​នៅតែ​មិនទាន់​ចែក​ឲ្យ​ដាច់ នូវ​ពាក្យ​ទាំងពីរ​នេះឡើយ ដោយ​តែងតែ​ប្រើពាក្យ​ទាំងអស់នេះ​ក្នុងន័យ​ដូចគ្នា​។ ប៉ុន្តែ​បើតាម​វចនានុក្រម​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ន័យ​ខ្លឹមសារ​យ៉ាងច្បាស់​ថា​៖


«​ប្រាថ្នា​»​មានន័យថា ការ​ផ្សង សំណូម​សូម​ឲ្យ​បានសម្រេច​ដូច​បំណង​។ 
«​ប្រាថ្នា​» ប្រើ​ជា​កិរិយាសព្ទ គឺ​មានន័យថា ប៉ង​,​តាំង ឬ ផ្សង​, បំណង នឹក​ប៉ង​ឲ្យ​បាន​ដូច​ចិត្ត​ដែល​ខ្លួន​ចង់បាន​។ ឧទាហរណ៍​៖ ប្រាថ្នា​សូម​ឲ្យ​មាន​គូ​ឆាប់ៗ និង​ប្រាថ្នា​សូម​ឲ្យ​មាន​សេចក្តីសុខ​។​

​ចំណែកឯ «​ប្តេជ្ញា​» អាច​ប្រើ​វា​ជា​កិរិយាសព្ទ​គឺ​មានន័យថា ការ​បេ្ដ​ជ្ញា​ចិត្ត ការតាំង​ចិត្តនឹង​ធ្វើ​អ្វី​មូ​យ​។ ឧទាហរណ៍​៖​បាន​ប្ដេជ្ញាចិត្ត​ថា នឹង​ឈប់​ប្រព្រឹត្ត​អំពើ​ពាល​នោះ​តទៅទៀត​ហើយ និង​ការប្តេជ្ញាចិត្ត​បំបាត់​ភាព​សោកា​ធ្វើ​អ្វីៗ​ឲ្យ​ខ្លួនឯង​សប្បាយចិត្ត​។
​សរុប​មកវិញ​«​ប្រាថ្នា​»​គេ​គ្រាន់តែ​ប្រើ​ក្នុង​ភាសា​និយាយ ឬ​បួងសួង ដើម្បី​សុំ​បាន​ដូច​បំណង​។​
​រីឯ​«​ប្តេជ្ញា​»​បានន័យថា មានការ​តាំងចិត្ត​ខ្ពស់ សម្រេចចិត្តថា​នឹងធ្វើ​អ្វីមួយ​បាន ហើយ​បង្ហាញ​នូវ​សកម្មភាព​ដ៏​មុះ​មត់​ក្នុងការ​សម្រេចបាន​ជោគជ័យ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង