អន្តរជាតិ
មនុស្ស៤នាក់ស្លាប់ក្នុងការបាញ់រះមួយនៅកាលីហ្វនីញ៉ា ការបាញ់ប្រហារនៅសាលារៀនមួយកក្នុងតំបន់ Roncho Tehama សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ។ រូបថត AFP
× មនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដោយសារខ្មាន់កាំភ្លើងម្នាក់បានការបាញ់រះនៅសាលារៀនមួយ និងទីតាំងទៀតនៅភាគខាងជើងរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់ AFP។
លោក Phil Johnston មន្ត្រីប្រចាំតំបន់ Tehama បានរាយការណ៍ប្រាប់អ្នកសារព័ត៌មាន ជនល្មើសត្រូវបានប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីមានការបាញ់ប្រហារដែលចាប់ផ្តើមពីម៉ោង៨ព្រឹកថ្ងៃអង្គារ [ម៉ោងក្នុងតំបន់] ។
អាជ្ញាធរ មិនបានបង្ហាញភិនភាគខ្មាន់កាំភ្លើងនោះឡើយ។ ប៉ុន្តែក្នុងចំណោមជនរងគ្រោះ៤នាក់ដែលបានស្លាប់ មានស្ត្រីម្នាក់ធ្លាប់រងការគំរាមកំហែងពីជនល្មើស។ លោក Johnston បានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានលួចរថយន្តអ្នកជិតខាង ហើយបើកសំរុកចូលក្នុងសាលារៀនមួយ ប៉ុន្តែត្រូវបានរារាំង ហើយការបាញ់ប្រហារក៏បានកើតឡើង។
ទាក់ទងនឹងការព័ត៌មានបឋមដែលរាយការណ៍ថា មានក្មេងដែលជាសិស្សសាលាមេតេយ្យ Rancho Tehama Elementary ស្លាប់នោះ អាជ្ញាធរតំបន់មិនផ្តល់ព័ត៌មានឡើយ៕
Tag:
ខ្មាន់កំភ្លើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com