អន្តរជាតិ
មនុស្ស​៤​នាក់​ស្លាប់​ក្នុងការ​បាញ់រះ​មួយ​នៅ​កាលី​ហ្វ​នីញ៉ា​
15, Nov 2017 , 11:12 am        
រូបភាព
ការបាញ់​ប្រហារនៅសាលារៀនមួយកក្នុងតំបន់ Roncho Tehama សហរដ្ឋអាមេរិកកាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ។ រូបថត AFP
ការបាញ់​ប្រហារនៅសាលារៀនមួយកក្នុងតំបន់ Roncho Tehama សហរដ្ឋអាមេរិកកាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ។ រូបថត AFP
ដោយ: ថ្មីៗ
​មនុស្ស​យ៉ាងហោចណាស់​៤​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស ដោយសារ​ខ្មាន់កាំភ្លើង​ម្នាក់​បានការ​បាញ់រះ​នៅ​សាលារៀន​មួយ និង​ទីតាំង​ទៀត​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



​លោក Phil Johnston មន្ត្រី​ប្រចាំ​តំបន់ Tehama បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន ជនល្មើស​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ បន្ទាប់ពី​មានការ​បាញ់ប្រហារ​ដែល​ចាប់ផ្តើម​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​អង្គារ [​ម៉ោង​ក្នុង​តំបន់​] ។​

​អាជ្ញាធរ មិនបាន​បង្ហាញ​ភិនភាគ​ខ្មាន់កាំភ្លើង​នោះឡើយ​។  ប៉ុន្តែ​ក្នុងចំណោម​ជនរងគ្រោះ​៤​នាក់​ដែល​បាន​ស្លាប់ មាន​ស្ត្រី​ម្នាក់​ធ្លា​ប់រង​ការគំរាមកំហែង​ពី​ជនល្មើស​។ លោក Johnston បាន​បញ្ជាក់ថា ខ្មាន់កាំភ្លើង​បាន​លួច​រថយន្ត​អ្នកជិតខាង ហើយ​បើក​សំរុក​ចូលក្នុង​សាលារៀន​មួយ ប៉ុន្តែ​ត្រូវបាន​រារាំង ហើយ​ការបាញ់ប្រហារ​ក៏បាន​កើតឡើង​។​

​ទាក់ទង​នឹង​ការ​ព័ត៌មាន​បឋម​ដែល​រាយការណ៍​ថា មាន​ក្មេង​ដែលជា​សិស្សសាលា​មេ​តេ​យ្យ Rancho Tehama Elementary ស្លាប់​នោះ អាជ្ញាធរ​តំបន់​មិន​ផ្តល់ព័ត៌មាន​ឡើយ​៕


Tag:
 ខ្មាន់​កំ​ភ្លើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com