ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
នយោបាយជាតិ
រនាំងបិទផ្លូវត្រៀមរារាំងសកម្មភាពតវ៉ានៅតុលាការកំពូល មុនបើកសវនាការបណ្ដឹងរំលាយCNRP
15, Nov 2017 ,
11:59 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ អាជ្ញាធររាជធានីភ្នំពេញ បានយករនាំងបិទផ្លូវជាច្រើន មកដាក់ត្រៀមរៀបចំរារាំងសកម្មភាពណាមួយ ដែលអាចកើតឡើងក្នុងគោលបំណងតវ៉ា នៅពេលតុលាការកំពូលបើកសវនាការសម្រេចលើជោគវាសនាចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ វិច្ឆិកា ។ រនាំងបិទផ្លូវទាំងនេះ បានដាក់ត្រៀមនៅលើសួនច្បារមុខវត្តបទុមវត្តី ក្បែរតុលាការកំពូល។
កាលពីថ្ងៃទី ១៣ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង ក៏បានបង្គាប់ឲ្យគណៈអភិបាលខេត្តទូទាំងប្រទេស ត្រៀមកម្លាំងប្រចាំបញ្ជា សម្រាប់ទប់ស្កាត់ចលនាបះបោរណាមួយ ដែលរដ្ឋាភិបាលសង្ស័យថា ឧបាលកលក្នុងការចង់ផ្ដួលរំលំរដ្ឋាភិបាល។ បញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យអាជ្ញាធរខេត្ត និងកងកម្លាំងត្រៀមខ្លួន នៅថ្ងៃទី១៥ វិច្ឆិកានេះ ក្នុងការបង្ក្រាបចលនាតវ៉ា និងសកម្មភាពប្រឆាំងផ្សេងៗនៅកន្លែងបះបោរឲ្យទាន់ពេលវេលា ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅថ្ងៃទី ១៦ វិច្ឆិកា តុលាការកំពូល នឹងបើកសវនាការលើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ដែលប្ដឹងដោយក្រសួងមហាផ្ទៃ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
CNRP
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម